Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនជាតិចិន៤នាក់ពាក់ពន្ធ័ករណីបង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់

ភ្នំពេញ៖​កម្លាំងសមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិចិនចំនួន៤នាក់ពាក់ពន្ធ័ករណីចាប់​​បង្ខាំងមនុស្ស ជំរិតទារប្រាក់
ហេតុកាណ៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិ​ចិន​ នេះបានធ្វើឡើងកាលពីវេលាម៉ោង០៥​និង​៤០នាទីល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​ នៅ​ចំណុចសណ្ឋាគារជីងហាយវ័ន​ ផ្លូវ​លេខ​១៣៩ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ​៧មករា រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៤​នាក់​ រួមមាន៖​ ទី១/ ឈ្មោះ LY KANGJIE ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៥លើក លើកចុងក្រោយនៅថ្ងៃទី០១.០៦.២០១៩ តាម​ច្រកអាកសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (គ្មានលិខិតឆ្លង ដែនជាប់នឹងខ្លួន)។
ទី២.ឈ្មោះ WU YOU ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៣លើក លើកចុងក្រោយនៅថ្ងៃទី១២.១០.២០១៩ តាមច្រកអាកសយាន​ដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
ទី៣.ឈ្មោះ WANG JIAN ភេទប្រុស អាយុ​២៩ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា លើកដំបូង នៅថ្ងៃទី២៨.១០.២០១៩ តាមច្រកអាកសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (គ្មានលិខិតឆ្លង​ដែនជាប់នឹងខ្លួន)។
ទី៤.ឈ្មោះ CHEN JIAJIAភេទប្រុស អាយុ​២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ​EE4904563 ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៣លើក លើកចុងក្រោយនៅថ្ងៃទី១៦.១០.២០១៩ តាមច្រកអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ ។
ចំណែកជនរងគ្រោះមានឈ្មោះ HUANG BOLIN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៣​លើក លើកចុងក្រោយនៅថ្ងៃទី២៣.១១​.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ គោល​បំណង​រកការងារធ្វើ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)

បច្ចុប្បន្ន​ ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ច​ ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕