Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្ចាស់ហាង សំណាងអាណេ ដែល​ខ្មាន់​កាំភ្លើងជាអធិការរងក្រុងបាវិតបាញ់ឲ្យរបួស​ធ្ងន់​ ពេលនេះស្លាប់ហើយ

ស្វាយរៀង៖​ យោងតាមប្រភពព័ត៌មានដែល​បានរាយការបន្ថែមមកថា ស្ត្រីរងគ្រោះជា​ម្ចាស់​ ហាង​ សំណាងអាណេ​ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលកូនប្រុស​លោកអធិការដ្ឋាននគរបាល​ក្រុងបាវិត បាញ់ប្រហារ​ បណ្តាលឲ្យរងរបួសធ្ងន់ ហើយភ្លាមៗត្រូវ​បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯប្រទេសវៀតណាម នោះពេលនេះបានស្លាប់បាត់បង់ជីវិតហើយ​

ប្រភពបន្តថា​ ចំណែកជនដៃដល់ ជាខ្មាន់កាំភ្លើង​ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃនេះហើយ។
ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។ ចំណែកជនដៃដល់ ឈ្មោះ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿងញៀន អតីតជា​នគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំង ជាអធិការរងបានប្រហែល៥ថ្ងៃតែ​ប៉ុណ្ណោះ ត្រូវជាកូនប្រុសរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត​ ។

មហាជនបានរិះគន់យ៉ាងខ្លាំងថា​ សង្ស័យជន​ដែដល់ជាមន្ត្រីនគរបាលរូបនេះហាងអំណាច​ឪពុកជាអធិការហើយមើលទៅទើបហ៊ានធ្វើ​ដូច្នេះមិនខ្លាចច្បាប់​ មហាជនរិះគន់បន្ថែម​ទៀតថា​ មិនសំណា​ ថ្នាក់លើតែងតាំងមន្ត្រីរូមនេះជាអធិការរងក្នុងកន្លែងការងារតែមួយជាមួយឪពុកអញ្ចឹងទេ​ ខណៈដែលឪពុកជា​អធិការទៅហើយនោះ​ នេះបញ្ជាក់អោយឃើញថា​ ការងារពុករលួយ។

សូមបញ្ជាក់ថា​ ហេតុការណ៍ភ្ញាក់ផ្អើលគួរឱ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង៦​និង១០នាទី​ល្ងាចថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ នៅ​ត្រង់​ចំណុច​ហាង​ ផឹកស៊ីយីហោ សំណាងអាណេ ដែល​មានទីតាំងស្ថិតនៅក្នុងភូមិ តាពៅ សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៕