ស្កាត់ពីភ្នំពេញទៅលួចលុយនៅខេត្តរតនគីរី មានអី ជាប់ខ្នោះរបស់សមត្ដកិច្ចស្រុកបរកែវ
រតនគិរី÷ កម្លាំងសមត្ថកិច្ចស្រុកបរកែវ ឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី៣នាក់ បន្ទាប់ពីធ្វើសកម្មភាពបន្លំលួចលុយ ជនរងគ្រោះដែលជាអ្នកលក់ខោអាវជជុះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
លោកជួប វណ្ណារក្ស អធិការនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៣នាក់រួមមាន៖ ទី១-ឈ្មោះ ឡុក សាម៉ុន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
ទី២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ(អ្នកទាំងពីជាបងប្អូនបង្កើត)រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ ជុំ នីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួុលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ចំណែកជនរងគ្រោះមានឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវជជុះ
លោកអធិការបានបន្តទៀតថា ជនសង្ស័យទាំង៣នាក់ បានចូលមកផ្សារហើយក៏បន្លំលួចយកកាបូបលុយ ជនរងគ្រោះដែលមានចំនួន១០៧០ដុល្លា(អាមេរិក)ដែលគាត់បានដាក់ក្នុងកាបូបនោះ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានដឹងខ្លួនទាន់ក៏មកប្ដឹងសមត្ថកិច្ច ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវនឹងឃើញមុខសញ្ញាទាំង៣នាក់ក៏បានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់យក្ខឡោម ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅត្រង់ចំណុចរមណីដ្ឋានបឹងយក្ខឡោម ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី និងបានធ្វើការឆែកឆេក៏រកឃើញលុយដុល្លាចំនួន១០៧០ដុល្លារ អាមេរិកដែលជារបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវកម្លាំងសមត្ថិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ធានការទៅតាមនីតិវិធីច្បាប់៕