Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យស្រវឹងខ្លាំងបើករថយន្តឆ្លងផ្លូវមិន​ប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងដួលរង​របួសធ្ងន់៣នាក់ម្ដាយនិងកូនៗ​ ឯប្ដីរបួស​ស្រាល

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាទាំងថ្ងៃបើករថយន្ត​FRON TIER ឆ្លងផ្លូវមិនបាន​ប្រុងប្រយត្ន័ជ្រុលទៅប៉ះជាមួយនិងម៉ូតូហុងដា​ ឌ្រីម​មួយគ្រឿង​ដែលជិះឌុបគ្នាប្ដីប្រពន្ធនិងកូនតូចៗ២នាក់​ បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើតឡើងកាលពីវេលាម៉ោង​០៤និង៣០នាទី​រសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចកញ្ចុះផឹកសុី​ យីហោ​ តា​ប្រជ្រុយ​ កែងផ្លូវបេតុងបំបែកមកផ្សារក្រមួន​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជ​ធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងកម្លាំងមន្ត្រីប៉ូលិស ព្រមទាំង​ អាវុធហត្ថដែល​នៅឈរជើង​ ការពារ​ ក្បួនត្រង់កន្លែងកើត​ហេតុបានឲ្យ​ដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ត​ម៉ាកFRON TIER​ ពណ៌ទឹក​ប្រាក់​ ​ពាក់ស្លាក​ ភ្នំពេញ2U-0051​ បើកបរ​ដោយបុរសម្នាក់​សង្ស័យស្រវឹងខ្លាំង​​ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពី​កើតទៅលិច​ ខណៈមក​ដល់ផ្លូវ៦០ម៉ែត្របាន​បើកឆ្លង​ផ្លូវ​មិនប្រយត្ន័ក៏ជ្រុលទៅប៉ះជាមួយ​ម៉ូតូមួយ​គ្រឿង​ ម៉ាក​ហុងដា​ ឌ្រីម​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​កណ្ដាល​1F-5858​ ដែលជិះឌុបគ្នា៤នាក់ប្ដីប្រពន្ធនិងកូនតូចៗ​២នាក់ដោយធ្វើ​ដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពី​ជើងទៅត្បូង​ បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរ​ស្ត្រីជា​ប្រពន្ធនិងកូន២នាក់ ចំណែកបុរសជាប្ដីរង​របួសស្រាលបានហៅរឺម៉កកង់បីឥណ្ឌាដឹកកូនតូចៗទាំង២នាក់ទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរ​ពេទ្យគុន្ធបុប្ផា​ ឯស្ត្រីជាប្រពន្ធត្រូវបាន​រថយន្ត​សាមុយ​ របស់​ គ្លីនិច​ ឯកជនសួគ៌ាដឹកទៅ​សង្គ្រោះផងដែរ​ ។​ តែអ្វីដែលគួរឲ្យហួសចិត្តគឺតៃកុងរថយន្តបង្ក​ដែលគេសង្ស័យថា​ ស្រវឹង​ខ្លាំងនោះនៅពេលដែលអ្នកព័ត៌មានចុះទៅថតយកព័ត៌មាន​ ស្រាប់តែបុរសរូប​នោះ​ទាញ់ទូរសព្ទ័មកថតសម្ភាស​អ្នកសារព័ត៌មានទៅវិញ​ ធ្វើអោយអ្នកចោមរោមមើល​អស់សំណើច​ រកនិយាយមិនចេញ​ ។

ក្រោយពេលកើតហេតុនគរបាលជំនាញ​ចរាចរណ៍ខណ្ឌមានជ័យចុះដល់ធ្វើកំណត់​ហេតុមិនទាន់បានវាសវែងផង​ ស្រាប់តែ​មានបុរសម្នាក់ជិះម៉ូតូមកឌុបអ្នកបើករថយន្ត​បង្កចេញពីកន្លែងកើតហេតុបំណងគេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ច​ដេញតាមឃាត់បានមកវិញយកមកសួរនាំ។​ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះវាស​វែង​យកទាំង​រថយន្តនិងម៉ូតូព្រមតៃកុងរថយន្តទៅការិយាល័យចរាចរណ៍​ រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕