Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនសង្ស័យប្រញាប់ទៅដឹកម៉ូយមិនប្រយត្ន័ជ្រុលទៅបុកឃឿនចែកផ្លូវដួលបោក​ក្បាលស្លាប់គួរឲ្យសង្វេគ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រញាប់ទៅមូយ​ជិះម៉ូតូលឿនខ្វះការ​ប្រុងប្រយត្ន័ក៏ជ្រុលបុកឃឿន​សួនចែកទ្រូងផ្លូវបណ្ដាលឲ្យដួលបោក​ក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធម៌​ ប្រពន្ធ និងសាច់ញាតិមកទ្រហោយំ​សោកគួរឲ្យសង្វេគ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​គួរឲ្យរន្ធត់​នេះបានកើតឡើងកាលពីវេលា​ម៉ោង​០៨ និង​២០នាទីយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ពៅ រ៉ន ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទី​លំ​នៅផ្ទះលេខ៥១ ភូមិព្រៃកន្ទ្រង់ ឃុំសៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

យោងតាមប្រភពពីប្រជាពលរដ្ឋបាន​អោយដឹងថា​ ដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង​ម៉ាកHONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1H-4431​ ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកឃឿនសួនចែកទ្រូងផ្លូវបណ្ដាល​ ឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅ​និងកន្លែង ចំណែកម៉ូតូអូសប្រហែល២០ជាងម៉ែត្រពីជនរងគ្រោះ ខូចខាតបន្តិចបន្តួច​។

បើតាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងដែរថា ជនរងគ្រោះប្រហែលជាជិះម៉ូតូប្រញាប់ទៅដឹកម៉ូយ ព្រោះគាត់តែងតែមានម៉ូយ ខល ហៅដឹកជារាងរាល់ថ្ងៃ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមក​ដល់ ធ្វើកំណត់ហេតុប្រគល់សព​ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅ​រក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ ៕