Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋ២ខ្នងត្រូវអគ្គីភ័យឆាបឆេះស្ទើទាំងស្រុង

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខ្ទេចស្ទើតែគ្មានសល់ ចំណែកមួយខ្នងទៀត ជាផ្ទះល្វែងបើកកន្លែងគ្លីនិច ក៏រងការខូចខាតយ៉ាងដំណំដែរ ។
​ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលា ម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៩៣ កែងនិងផ្លូវព្រះមុន្នីវង្យ ស្ថិតក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ ចាប់រ៉េត ភេទប្រុស អាយុ48ឆ្នាំ មុខរបរលក់សំបក់ប៉ាវ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺគេបានឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះរងគ្រោះទើបនាំគ្នាស្រែកឆោឡោផ្អើលអ្នកជិតខាងហើយបាននាំគ្នាទាញយកទយោទឹករបស់ខុនដូរដែលនៅក្បែរ មកបាញ់ពន្លត់ព្រមទាំងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអោយជួយអន្តរាគមន៍។ ប្រភពដដែលបានបន្ដថា ពេលដែលអណ្ដាលភ្លើងកំពុងឆេះយ៉ាយសន្ធោសន្ធៅប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរកន្លែងកើតហេតុ បាននាំគ្នារើឥវ៉ាន់ចេញពីផ្ទះព្រោះខ្លាចអគ្គីភ័យឆាបឆេះរាលដាលដល់ផ្ទះរបស់ពួកគាត់។

ក្រោយពីទទួលដំណឹង ក្រុមអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យចេញមកជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន៤ឡានក៏បានរលត់ទៅវិញ និងមិនទាន់បានប្រើជាច្រើនគ្រឿងទៀតហើយពេលដែរ សមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍បាញ់ទឹកពន្លត់នោះ អគ្គិភ័យក៏បានរាលដាលដល់ផ្ទះថ្មមួយខ្នងទៀតរងការខូចខាតតិចតួចផងដែរ តែនៅក្នុងហេតុការណ៍ពុំមានអ្នករងរបួសនោះទេ ហើយករណីអគ្គីភ័យខាងលើនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គសនី ៕