រឿងដដែលទៀតហើយកើតឡើងមិនចេះចប់
ភ្នំពេញ៖ យោងតាម គណនីហ្វេសប៊ុក ផេកឈ្មោះ អត់ខ្វល់ Don’t Care បានសរសេរសារនិងបង្ហោះវីដេអូ ពីសកម្មភាពក្រុមចាប់មនុស្សតាមដងផ្លូវ ដោយរៀបរាបថា៖ ម៉ោង 11 និង 50 នាទី យប់ មានករណីចាប់គំរាមពីមនុស្សមួយក្រុមទៅលើបុរស3នាក់នៅជិតសាលាពញ្ញាក្រែក …..
បញ្ជាក់៖ ករណីនេះបុរសមួយក្រុមនេះស្លៀកពាក់ធម្មតា មានភ្ជាប់ កាំភ្លើងខ្លី និងកាំបិត ហើយបានដកកាំភ្លើង និងកាំបិត គំរាម និងបានវាយតប់ទៅលើបុរសទាំង3យ៉ាងសំណំ និងវាយខ្នោះទៅលើបុរសទាំងបីនាក់ ហើយមិនដឹងយកទៅណា ….។ នៅពេលខ្ញុំថតមនុស្សក្រុមនោះគំរាមមិនអោយថត អោយតែហ៊ានថតបាញ់ចោល។ ហើយករណីនេះតែងតែកើតមានជាញឹកញាប់នៅទីនេះ….។
សូមបញ្ជាក់ថា ហេតុការណ៍ចាប់មនុស្សតាមផ្លូវតែងតែបង្កឲ្យមានការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋននេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩ នៅចំណុចក្បែសាលាពញ្ញាក្រែកស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយពីមានការបង្ហោះវីដេអូនេះ ក៏មានអ្នកចូលទៅ( ខមិន )ជាច្រើនហើយបានរិះគន់ទៅលើក្រុមចាប់មនុស្សទាំងនោះដោយមានមតិផ្សេងៗគ្នា ដែលគណនីហ្វេសប៊ុក មានឈ្មោះ Song Kosal បាន(ខមិន)ថា ខ្ញុំនិយាយតាមត្រង់ ខ្ញុំអាណិតតែសម្តេចតេជោ ទេ ដោយសារពួកអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋ ស្អប់សម្តេច ខឹងសម្តេច មិនដឹងពេលណាទើបលែងមានពួកអស់នឹងទៅណ៎ និងគណនីហ្វេសប៊ុក Uong Leap បាន(ខមិន)ថា សមត្ថកិច្ចសព្វថ្ងៃនេះមានច្រើនស្ថាប័ណ្ណណាស់ តើអាចបង្ក្រាបក្រុមមនុស្សប្រភេទនេះបានទេ ? ដែលដើរចាប់ចងវាយខ្នោះគេ ដោយគ្មានដិការពីតុលាការ ចំណែកហ្វេសប៊ុក ឈ្មោះ Sorphorn Kunបាន(ខមិន)ថានិងហើយពួកអាឈ្មោះប៉ូលីសដើរប្លន់ពេលយប់ បើមានពុកម្តាយឫបងប្អូនទៅលួសបានតែអត់ពួកវាចោទថាចោរ តែជនរងគ្រោះអត់ដឹងអីសោះ ។
តែទោះជាមានការលើកឡើងយ៉ាងនេះក្ដី ក៏គេនៅមិនទាន់ដឹងច្បាស់ថា ក្រុមចាប់មនុស្សតាមផ្លូវ ក្បែសាលាពញ្ញាក្រែក កាលពីយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩នេះ ថាតើកម្លាំងរបស់សមត្ថកិច្ចខាងណាអោយពិតប្រាកដនៅឡើយទេ៕