សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនSSY ម្នាក់ ដែលប៉ុនប៉ងរំលោភស្ត្រីជនជាតិចិន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ដែលប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីជនជាតិចិន ដែលជាបុគ្គលិករោងចក្រយួយយាំង
ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នៅចំណុចក្នុងបន្ទប់រោងចក្រយួយយាំង ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ ក្រោយបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលប៉ងរំលោភ ជនជាតិចិន មានឈ្មោះ ចេវ យនភេទប្រុស អាយុ៤៥ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនSSY ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងភូមិត្រពាំងស្វាយសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)
ចំណែកជនរងគ្រោះឈ្មោះ LU JINHUQAភេទស្រី អាយុ៣៥ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រ យួយយាំង ស្នាក់នៅបន្ទប់ក្នុងរោងចក្រ យួយយាំង ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EG1298413 ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕