លោកឧត្តមសេនីយ៍ទោហ៊ុនសុធីស្នងការរងទទួលផែនការងារធនធានមនុស្សនិងលោកវរៈសេនីយ៍សុខហេងអធិការនគរបាលខណ្ឌទួលគោកនាំយកថវិការសមាគមន៍មិត្តនគរបាលជូនគ្រួសារសពមន្ត្រីនគរបាលផ្សារដេប៉ូ៣
ភ្នំពេញ៖ នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរៈសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ព្រមទាំងមន្រ្តីក្រោមឱវាទ បាននាំយកថវិការរបស់សមាគមន៍មិត្តនគរបាល ចំនួន ៦.០០០.០០០រៀល និងថវិការរបស់លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ចំនួន១០០ដុល្លារនិងថវិការរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំនួន៣.០៥០.០០០រៀល និង១៥ដុល្លា ព្រមទាំងទឹកផ្លែឈើចំនួន០៥កេស និងទឹកបរិសុទ្ធចំនួន១០កេសនិងថវិការរបស់សប្បុរសជនចំនួន១០០ដុល្លារ និង១០០.០០០រៀល ដេីម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក លី សុចិត្តថ្លា មន្រ្តីប៉ុស្តិ៍ផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលមរណៈភាព នៅវេលាម៉ោង ០៤ ទាបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដោយជួបឧប្បទេវហេតុ គ្រោះថ្នាក់ចរាចរណ៏ ៕