មុខសញ្ញាប្លន់យ៉ាងសកម្មនិងមានដីការចាប់ខ្លួន៤ករណីត្រូវនគរបាលខេត្តព្រៃវែងក្របួចបាននៅស្រុកសុីធរកណ្ដាល
ព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យប្លន់ប្រដាប់អាវុធម្នាក់ ធ្វើសកម្មភាពប្លន់យ៉ាងសកម្ម តាមបណ្ដា រាជធានីខេត្ត ស្ទើទូរទាំងប្រទេស។
ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាប្លន់យ៉ាងសកម្មនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្ទះ ពៅ ផារី ភេទស្រីអាយុ៦១ឆ្នាំ ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាលខេត្តព្រៃវែង ក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ដែលដឹកនាំផ្ទាល់ដោយលោក ពៅ ជីវី ស្នងការរងខេត្ត ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលជាមុខសញ្ញាប្លន់រូបនេះមានឈ្មោះ ស៊ន់ ស៊្រាងភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើត ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្ដាលខេត្តព្រៃវែង , ទីលំនៅបច្ចុប្បន្នភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅចំណុចផ្ទះ ពៅ ផារី ភេទស្រីអាយុ៦១ឆ្នាំនៅភូមិបឹងជ័រ ឃុំព្រៃទឹងស្រុកសុីធរកណ្ដាលខេត្តព្រៃវែង ។
ស្នងការរងខេត្តព្រៃវែង លោក ពៅ ជីវី បានអោយដឹងថា ជនសង្ស័យរូបនេះជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស និងក្លែងឯកសារ ព្រមទាំងបទល្មើសផ្សេងៗទៀត និងតែងតែដើរប្លន់លួចរថយន្តនិងម៉ូតូ តាមបណ្តាខេត្តនានាទូទាំងប្រទេស។
លោកស្នងការរង បានបន្តថា រហូតមានដីកាបង្គាប់អោយចាប់ខ្លួនជាច្រើនករណី
–ដីកាទី១ លេខ០៣/១៩ចុះថ្ងៃទី០៥ខែមករាឆ្នាំ២០១៩ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស៊្រាង ពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិសត្វពងឃុំសត្វពងស្រុកឈូកខេត្តកំពត ចេញដោយលោក អាំង សុភា ចៅក្រមស៊េីបសួរសាលាដំបូងខេត្តកំពត។
–ដីកាទី២បង្គាប់ឲ្យចាប់ខ្លួនលេខ១៥ដបចព្រ/ទ២០១៩ចុះថ្ងៃទី២២ខែមករាឆ្នាំ២០១៩ចេញ
ដោយលោក សាំង សេរី ចៅក្រមស៊េីបសួរសាលាដំបូងខេត្តព្រៃវែង ពីបទប្រើប្រាស់ឯកសារក្លែង។
–ដីកាទី៣ បង្គាប់ឲចាប់ខ្លួនលេខ១៧០/១៩ចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ឲ្យចាប់ខ្លួន
ឈ្មោះ ស៊ន់ ស៊្រាង ពីបទប្រើប្រាស់ឯកសារក្លែងចេញដោយលោក រស់ បូផាណា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រៃវែង។
–នឹងដីកាទី៤ បង្គាប់ឲ្យចាប់ខ្លួន លេខ៤៦២ដកបចខ ចុះថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០១៨ របស់លោក ពេជ ម៉ារ៉ែនចៅក្រមស៊េីបសួរ សាលាដំបូងខេត្តកណ្តាល។
លោកស្នងការរង បញ្ជាក់ថា៖ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ហុងដា C125ពណ៌ខ្មៅសេរីឆ្នាំ២០២០មួយគ្រឿងគ្មានស្លាកលេខ និងស្លាកលេខម៉ូតូ១៦ស្លាក កញ្ចក់ម៉ូតូចំនួន៥គូរស្នើ១០ ដុំសោរម៉ូតូចំនួន៤សោលេខ១២ចំនួន១សោរលេខ១៤ចំនួន១,កាំបិតកៃ១, វ៉ាលីពណ៌ខ្មៅ១,វិក័យបត្រពេទ្យចំនួន១សន្លឹក ទូរស័ព្ទម៉ាកណូគាពណ៌ខ្មៅ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕