Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋសាងសង់អំពីឈើប្រក់សង័្កសីជាច្រើនខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង
ហេតុការណ៍គ្រោះមហ្តរាយនេះបានកើតឡើងកាលពី វេលម៉ោង៣និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១០ខែកក្កដាឆ្នាំ២០១៨ នៅជួមាត់ទន្លេនៅចំនុចក្រុមទី ១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រានលង់លក់មិនដឹងថាមានអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់នោះទេស្រាប់តែដឹងខ្លួនឡើងឃើញអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់តែម្ដងភ្លាមៗ ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់រួមជាមួយនិងពួកគាត់បានយកទឹកមកជះជាបណ្ដើរៗផងដែរ តែទោះជាយ៉ាងណាក្ដី ពួកគាត់មិនអាចពន្លត់អគ្គីភ័យដោយខ្លួនឯងបាននោះទេ រហូតមានការឆេះរាលដាលយ៉ាងសន្ធោសន្ធៅពីផ្ទះមួយទៅផ្ទះមួយអស់ជាច្រើនខ្នង ។ ខណះពេលនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកធ្វើការ បាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងតែដោយសារការ ចូលរថយន្តពន្លត់អគ្គីភ័យមានការពិបាកផ្លូវតូចចង្អៀតរួមជាមួយផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់សង្ហសីទើបធ្វើឲ្យការបាញ់ពន្លត់ពិបាកទើបមានការឆាបឆេះរហ័ស បណ្ដាលឲ្យឆេះអស់ជាច្រើនខ្នង ។
តែទោះជាយ៉ាងណា កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ បានខិតខំបាញ់ទឹកពន្លត់និងប្រើពេលវេលាជាង២ ម៉ោងទើបបាញ់រលត់នៅវិញជាស្ថាពរនៅវេលាម៉ោង ៥ភ្លឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងផ្ទះ ចំនួនគ្រួសារ៦៤គ្រួសារត្រូវបានអគ្គីភ័យឆាបឆេះអស់ ទាំងស្រុង ។
សមត្ថកិច្ចបានបន្តទៀតថា បើតាមការអះអាងពីប្រជា ពលរដ្ឋជាច្រើននាក់ថាអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីដើមចេញពីផ្ទះឈ្មោះ សុិន យិន ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិវៀតណាមមុខរបររត់ម៉ូតូឌប់ ប្រព័ន្ធឈ្មោះរ៉ា វី អាយុ៥៥ឆ្នាំ ជនជាតិ វៀត ណាម មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ ។
កិច្ចអន្តរាគមន៍បាញ់ពន្លត់នេះកម្លាំងសមត្ថកិច្ចបានប្រើ ប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២២គ្រឿង រថយន្តខណ្ឌជ្រោយចង្វារចំនួន០៦គ្រឿង រថយន្តខណ្ឌឬស្សីកែវ ០១គ្រឿងរថយន្តក្រសួង មហាផ្ទៃចំនួន០៣គ្រឿងនិងម៉ារិនចរាចរណ៍ផ្លូវទឹក ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២៩ជើង។
សូមបញ្ជាក់ថាក្នុងហេតុការនេះពុំបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕