Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តក្រុងរបស់ក្រុមហ៊ុន​ អាសុីបូព៌ា​ ដឹកអ្នក​ដំណើរបើកបុកគោយន្តកន្ត្រៃស្លាប់ម្នាក់និងជាច្រើននាក់ទៀតរបួសធ្ងន់ស្រាល

បាត់ដំបង៖​ យ៉ាងហោចណាស់​ មានមនុស្ស​ម្នាក់បានស្លាប់និងជាច្រើននាក់ទៀតរបួស​ធ្ងន់និង​ស្រាលក្នុងហេតុការគ្រោះថ្នាក់​ចរាចរណ៍​រថយន្តក្រុងដឹកអ្នកដំណើរ​ ​របស់​ក្រុម​ហ៊ុន​ អាសុីបូព៌ា​ បើកលឿនខ្វះការប្រុង​ប្រយត្ន័សង្ស័យតៃកុងងោក​បានជ្រុលទៅ​បុក​គោយន្តកន្ត្រៃដឹកអុស​ ពី​ក្រោយ​ពេញ​ទំហឹង​ធ្លាក់ពីលើផ្លូវ​ចូល​ប្រឡាយ​ ក្រឡាប់ផ្ងាជើង​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ គួរឲ្យរន្ធត់​នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង​០០នាទីព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩​ នៅលើ​កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែរ​ស្ពានអូរសណ្តាស់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា​ មុនកើតហេតុគេឃើញ​រថយន្ត​ ក្រុងដឹកអ្នកដំណើរ​របស់​ ក្រុមហ៊ុន​អាស៊ីបូព៌ា ពណ៌ស​ លាយក្រហម ពាក់ស្លាក​លេខភ្នំពេញ3E-0318​បើកបរដោយបុរស​ម្នាក់និងមានដឹកអ្នកដំណើរជាច្រើននាក់ធ្វើ​ដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥​ ទិស​ដៅពីភ្នំពេញទៅបាត់ដំបង​ ក្នុងល្បឿនយ៉ាង​លឿន​មិនប្រយត្ន័​ ខណៈមកដល់ចំណុចកើត​ហេតុ​ សង្ស័យតៃកុងងោក​ ក៏បានជ្រុលទៅ​បុកពីក្រោយគោយន្តកន្ត្រៃដែលបើកស្រប​ទិសគ្នានៅខាងមុខពេញទំហឹង​ ប៊ើងធ្លាក់​ប្រឡាយ​ ឯរថយន្តបង្កជ្រុលធ្លាក់ស្រែបណ្ដាលអោយអ្នកដំណើរនៅក្នុងរថយន្ត​​ម្នាក់បានស្លាប់និងជាច្រើនអ្នកទៀតរងរបួស​ធ្ងន់និងស្រាល​ រីឯតៃកុងរថយន្តគៀបជាប់ក្នុងកាប៊ីនបាក់ជើង​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ​ចុះ​ទៅដល់​បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ​ និងគាស់យកសព​ជនរងគ្រោះចេញពីរថយន្តដើម្បីធ្វើកំណត់​ហេតុស្រាវជ្រាវ​ រកសាច់ញាតិឲ្យមកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី​ ។ បន្ទាប់មក​សមត្ថកិច្ចបាន​ វាស​វែងយករថយន្តបង្កនិងគោយន្តទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីកសាងសំណុំ​រឿងចាត់ការបន្តតាមផ្លូវច្បាប់៕