ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ផ្ទះសំណាក់ សុខសប្បាយ២ ផ្អេីលសមត្ថកិច្ចទាំងយប់
ភ្នំពេញ៖ ផ្ទះសំណាក់ យីហោ(សុខសប្បាយ២) ត្រូវអគ្គីភ័យឆាបឆេះបន្ទាប់ជាន់ទី៣ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១(សូឡា) ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ សាយ ស៊ីវវ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជាមន្ត្រីយោធា ស្នាក់នៅផ្ទះកេីតហេតុ។
បើតាមសម្ដីម្ចាស់ផ្ទះសំណាក់ខាងលើបានឲ្យដឹងថា មុនពេលកេីតហេតុ គឺបន្ទប់ជាន់ទី៣ មិនទាន់មាន មនុស្សមក ជួលស្នាក់នៅនោះទេ គឺមានតែអ្នកមេីលការខុសត្រូវ នៅអង្គុយជាន់ក្រោមតែប៉ុណ្ណោះ លុះមកដល់ម៉ោងកេីតហេតុ ក៍ស្រាប់តែមានបងប្អូន ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឃើញមានផ្សែងហុយក្មួលខ្មាញ់ចេញពីបន្ទប់ខាងលើ ដោយមិនដឹងមូលហេតុអ្វីទេីបនាំគ្នាស្រែក ផ្អើលឆោឡោថាមានភ្លើងឆាបឆេះភ្លាមៗនោះដែរ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់អស់ចំនួន២បំពង់ តែមិនរលត់ នៅតែមានផ្សែងហុយខ្មួលខ្មាញ់ បន្ថែមទៀត ទើបពួកគាត់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដេីម្បីសុំជំនួយរថយន្ដពន្លត់អគ្គីភ័យ ។
ប្រភពបន្តថា ភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការ នគរបាលរាជធានីភ្នំពេញចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់អស់ ទឹកចំនួន៤គ្រឿង ទេីបភ្លើងរលត់ទៅវិញនៅ វេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃដដែល ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គឺគ្រាន់តែ ខូចទ្រព្យសម្បត្តិ ពូកក្នេីយ អស់មួយចំនួនតែប៉ុណ្ណោះ ហើយហេតុការណ៍នេះ សមត្ថកិច្ចបាន សន្និដ្ឋានថា បណ្ដាលមកពីទុស្សេខ្សែភ្លើងទេីបបណ្ដាលឲ្យមានការឆាបឆេះបែបនេះ ៕