Friday, November 22, 2024
Latest:
សុខភាព

UNICITY នាំផលិតផលថែរក្សាសុខភាពជាង៣០ប្រភេទមកកាន់ទីផ្សាកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសុខសន្តិ ភាពក្នុងប្រទេសនោះក្រុមហ៊ុនយូនីស៊ីធី(UNICITY)បាននាំយកផលិតផលថែទាំសុខភាពមកកម្ពុជាជាង៣០ប្រភេទ។ ការនាំយកផលិតផលនេះនឹងធ្វើឲ្យប្រជាជនកម្ពុជាទទួលបានផលិតផលល្បីៗក្នុងការថែរក្សាសុខភាពរបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះគេសង្កេតឃើញប្រជាជនកម្ពុជាភាគច្រើនកំពុងគិតពីវិធីថែទាំសុខភាព ។

លោក Christopher Kim នាយកប្រតិបត្តិក្រុមហ៊ុនផលិតផលយូនីស៊ីធី ថ្លែងក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃទី២៧ខែធ្នូ នៅសណ្ឋាគាណាហ្គាវើលថា ក្រុមហ៊ុនលោកបានធ្វើការចែកចាយផលិតថែទាំសុខភាពនេះនៅ​បណ្តាប្រទេសជាង៥០នៅជុំវិញពិភពលោក ហើយសម្រាប់ប្រទេសកម្ពុជាក្រុមហ៊ុន បាននាំយកផលិត​ផលមកជាង៣០ប្រភេទដើម្បីចែកចាយដល់ប្រជាជនដែលមានបំណងថែរក្សាសុខភាព។

លោកKim បានឲ្យដឹងទៀតថា ផលិតផលជាង៣០ប្រភេទបាននាំចូលមកម្ពុជាដោយមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ព័ន្ធផ្សេងតាំងពីឆ្នាំ២០១២មកម្ល៉េះ។ក្នុងចំណោមផលិតផលជាច្រើនមុខផ្សេងទៀតក្រុមហ៊ុនកំពុងរៀបចំក៏នឹងនាំមកកម្ពុជានៅពេលខាងមុននេះ។

ក្រុមហ៊ុនលោកបានផលិតផលិតផលបានត្រឹមត្រូវតាមក្បួនច្បាប់វិជ្ជាសាស្ត្រដោយមានកន្លែងពិសោធន៍យ៉ាងត្រឹមត្រូវមុននឹងនាំផលិតផលមកចែកចាយលើទីផ្សារ។ ការផលិតគឺតាមកម្រិតនៃ តម្លៃ ដែលអាចឲ្យប្រជាជនដែលមិនសូវមានលទ្ឋិភាពក៏អាចប្រើប្រាស់ដើម្បី ថែរក្សាសុខភាពបានដែរ។ នេះជាការបញ្ជាក់របស់លោក Kim ។

ចំណែកលោក Bobby Kim អនុប្រធានប្រតិបត្តិ ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ផលិតផលដែលធ្វើការចែកចាយនេះនឹងផ្តល់ផលល្អដល់ផ្នែកផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ផលិតផលនេះមានលក់នៅអាមេរិក ជប៉ុន កូរ៉េនិងបណ្តាប្រទេស លើសកលលោក។

លោកថា ក្រុមហ៊ុនUNICITY កាលពេលកន្លងមកក៏បានចូលរួមផ្នែកសប្បុរស់ធម៌ដល់មន្ទីពេទ្យគន្ធបុប្ផា និងវិស័យសប្បុរស់ផ្សេងទៀតផងដែរ។ នៅពេលខាងមុខក្រុមហ៊ុនលោក បានកំពុងតែស្វែងរកតំបន់ណាដែលមានភាពខ្វះខាតដើម្បីជួយផ្នែកសប្បុរស់ជួយដល់ពួកគាត់។

ជាមួយគ្នានេះដែរ ក្នុងសន្និសិទនោះតំណាងក្រុមហ៊ុនក៏បានប្រកាសធ្វើសហការជាមួយអ្នកផ្សព្វផ្សាយ ឬបណ្តាញផ្សព្វផ្សាយនៅកម្ពុជាឲ្យភាពទូលំទូលាយទៅកាន់អតិថិជន។ ក្រុមហ៊ុនចង់ឃើញ ប្រជាជនកម្ពុជាជាង១៥លាននាក់មានសុខភាពល្អ ចង់ឃើញកម្ពុជារីកចម្រើន លើគ្រប់វិស័យ។ តំណាងក្រុមហ៊ុនក៏បានលើកឡើងថាក្រុមហ៊ុនតែងតែគិតពីបញ្ហាសុខភាពរបស់ប្រជាជននៅទូទាំងប្រទេស ចង់ឃើញប្រជាជនសប្បាយរីករាយដោយសុខភាពរឹងមាំង។

បើតាមតំណាងក្រុមហ៊ុន លោក Bobby Kim អនុប្រធានប្រតិបត្តិ ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា នៅពេលខាងមុខនេះក្រុមហ៊ុននឹងវៀបចំកិច្ចជួបជុំដ៏ធំមួយសំរាប់តំណាងចែកចាយផលិតនៅជាង៥០ប្រទេសនៅក្នុងប្រទេសកម្ពុជា៕