អ្នកស្លាប់កើនឡើងដល់៤នាក់និងរបួសជាង២០នាក់ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប
ខេត្តកែប៖ អគារ កម្ពស់៧ជាន់នៅក្រុងកែបដែលសាងសង់បានសម្រេចប្រហែល៩០ ភាគរយ ត្រូវបានបាក់រលំកាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០បណ្ដាលឲ្យសង្កត់ជាប់មនុស្សនៅក្នុងគំនរអគារប្រហែល២០ទៅ៣០នាក់ ខណៈពេលនេះថ្នាក់ដឹកនាំនិងក្រុមជួយសង្គ្រោះកំពុងតែរុករកដើម្បីជួយសង្គ្រោះអោយផុតគ្រោះថ្នាក់ដល់ជីវិត ។
លោកឧត្តមសេនីយ៍ត្រី បែន ដារា ស្នងការនគរបាលខេត្តកែប បានឱ្យដឹងថា អគារកម្ពស់៧ជាន់ដែលបាក់ ខណៈពេលដែលកម្មករកំពុងចាក់ប្លង់សេ អគារនៅជាន់ទី៧។
លោកស្នងការបានបន្តថា កម្មករប្រមាណ២០-៣០នាក់ បានស្ថិតនៅក្នុងអគារពេលបាក់រលំ ក្នុងនោះរួមមានទាំងអ្នកម៉ៅការសំណង់នៅក្នុងនោះផងដែរ។
បើតាមប្រភពព័ត៌មានបឋមបានអោយដឹងថា រហូតមកដល់ម៉ោងជាង៩យប់ថ្ងៃដដែលនេះក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់ចំនួនួ៤នាក់ហើយនិងអ្នករងរបួសជាច្រើនអ្នកទៀត ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕