អ្នកស្លាប់កើនឡើងដល់៥នាក់គិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី៤ ករណីបាក់រលំអគារនៅខេត្តកែប
ខេត្តកែប៖ យោងតាមរបាយការណ៍រដ្ឋាបាលខេត្តបានអោយដឹងថាគិតត្រឹមម៉ោង៥ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយក្រុមការងារចម្រុះ និអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការរលំបាក់អាគារកំពស់៧ជាន់នៅខេត្តកែប នៅឡេីយ។រហូតមកដល់ពេលនេះ ក្រុមការងារជួយយកមនុស្សចេញពីគំនរបាក់បែកមានចំនួន២៣នាក់ស្លាប់០៥នាក់(ស្រី០៣នាក់) ។
សូមរំលឹកថា កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់ករណីរលំបាក់អគារកំពុងសាងសង់កំពស់៧ជាន់នៅជិតវត្តសមាធិ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ខណៈក្រុមកម្មករនិងមេការបាននាំគ្នាផឹកសុី បន្ទាប់ពីបានចាក់បេតុងផ្លង់សេ នៅជាន់ទី៧រួចរាល់ ហើយ ខណៈដែលកំពុងផឹកសុី ស្រាប់តែអគារបាក់ស្រុតមកសង្កត់លើជាប់មនុស្សប្រុសស្រីជាច្រើននាក់ភ្លាមៗកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច បានបញ្ជួនក្រុមជួយសង្គ្រោះទៅជួយសង្គ្រោះផងដែរ៕