ប្លន់ទៀតហើយនៅខណ្ឌសែនសុខសំបូរប្លន់ម្លេះ
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះដល់ពាក់កណ្ដាលផ្លូវត្រូវក្រុមចោរ១ក្រុមមានគ្នា៤ ទៅ៥នាក់ជិះម៉ូតូ២គ្រឿងមកស្ទាក់វាយប្លន់យកម៉ូតូបាន សម្រេចរួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោល
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៥០ នាទីយប់ថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ខាងមុខ ស្ថានីយប្រេងឥន្ធនៈ តូ តាល់ ក្បែរកន្លែងកំសាន្តចម្ការព្រីងតាមបណ្តោយផ្លូវ២០១១ស្ថិត សង្កាត់ គោក ឃ្លាង ខណ្ឌសែនសុខ ។
ជនរងគ្រោះទី១ មានឈ្មោះ កាន តុលា ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ ជួលម្តុំវត្តតាំងកសាង សង្កាត់ កាកាបទី២ខណ្ឌ ពោធិ៍ សែន ជ័យ ( អ្នកបើកម៉ូតូ ) ។ ទី២៖ មានឈ្មោះ ហិន រដ្ឋា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ជាមួយគ្នា( អ្នកអង្គុយក្រោយ ) ។
បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុន ពេលកើតហេតុរូបគេទាំង២នាក់ទើបចេញមកពី កន្លែងធ្វើការនៅម្តុំរង្វង់មូលចោមចៅហើយបានជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយសាគីឡែត ពណ៌ស លាយ ខៀវ ពាក់ស្លាកលេខតាកែវ1P-4836ដោយឌុបគ្នាតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបំណងត្រលប់ទៅបន្ទប់ជួល វិញនៅម្តុំវត្តតាំងកសាង ។ ខណៈមកដល់មុខអាកាស យន្តដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង ) ក៏ស្រាប់តែលេចមុខជនសង្ស័យ១ក្រុមមានគ្នា៤នាក់ជិះម៉ូតូ២ គ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខមកពី ក្រោយបានស្រែកដាក់ជនរងគ្រោះថា ពួកហែងជិះម៉ូតូឈ្លើយម្ល៉េះ ថែមទាំងដកខ្សែក្រវាត់វាយទៅលើជនរង គ្រោះទាំង២នាក់ថែមទៀត ។ ភ្លាមៗនោះដោយសារជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏បានជិះម៉ូតូគេច ទៅខាងមុខទៀតទាំងហួសផ្លូវចូលបន្ទប់ជួលរបសពួកគេ។ ពេលនោះក្រុមជនសង្ស័យក៏បន្តជិះដេញតាមវាយជនរងគ្រោះទាំង២នាក់ខាងលើ រហូតទៅដល់ចំណុចកើតហេតុដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏ចាប់ហ្វ្រាំងម៉ូតូបណ្តាលឲ្យដួលរួចជនរងគ្រោះបាន នាំគ្នារត់ចោលម៉ូតូយករួចខ្លួនស្រែកឲ្យគេឯងជួយ។ ពេលនោះក្រុមជនសង្ស័យឃើញជនរងគ្រោះរត់ ចោលម៉ូតូជាឱកាសល្អក៏បានលើកម៉ូតូរបស់ជនរង គ្រោះជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរ សោកស្ដាយនិងកាន់កាត់គ្រីម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលគោកឃ្លាងតែប៉ុណ្ណោះ ៕