ជនសង្ស័យ២នាក់ឆក់ទូរសព្ទ័បានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិទន្លេបាសាក់ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ ជនរងគ្រោះបានសម្រេច តែរត់មិនរួច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៨ខែមករាឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ61 ផ្លូវ21 ភូមិ8 សង្កាត់ទន្លេបាសាក់ ខណ្ឧចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែល ឃាត់ខ្លួនរួមមាន៖ ទី១/មានឈ្មោះ ផាត់ ហុងសេង ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ទច្បារអំពៅ មុខរបរគ្មាន ។
ទី២/ ឈ្មោះ ហឿន វិនហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឧច្បារអំពៅ មុខរបរសិស្ស ។
វត្ថុតាងដកហូតមាន៖ - ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO របស់ជនរងគ្រោះ ។
- ម៉ូតូ០១គ្រឿងម៉ាកហុងដាC១២៥ ពណ៍ខ្មៅ សេរី២០១០ ពាក់ស្លាកលេខ ព្រៃវែងង ១C- ១៨១៧ មធ្យោបាយធ្វេីសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕