Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិចិន៣នាក់ដែលវាយប៉ងសម្លាប់ស្ត្រីខ្មែរ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលជាជន ជាតិចិនចំនួន៣នាក់ បន្ទាប់ពីរពួកគេបានធ្វើសកម្មភាពវាយទៅលើស្ត្រីខ្មែរម្នាក់ក្នុងចំណោម២នាក់ ប៉ុនប៉ង សម្លាប់ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីរវេលាម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៨ នៅ ចំនុចមុខហាងកាហ្វេតេស្ត តាមបណ្ដោយផ្លូវវេង ស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះមានឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករោងចក្រស្បែកជើង មានទីលំនៅ ផ្ទះ 165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ7មករា បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅគ្លីនិក ភ្លាមៗផងដែរ ។

យោងតាមប្រភពបានឲ្យដឹងថា មុនកើតហេតុស្រ្តីរង គ្រោះបានបើករថយន្ត១គ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 រួមដំណើរជា មួយស្រ្តីម្នាក់ទៀត មកឈប់នៅមុខហាងកាហ្វេតេស្តបំរ៉ុងចូលហូបបាយ ពេលនោះគ្រាន់តែជនរងគ្រោះចុះ ពីលើរថយន្ត ស្រាប់តែក្រុមជន សង្ស័យបើករថយន្តម៉ាកកាមរីឆ្លាមពណ៌ស្ករ ដែលពួក គេបានយកទឹកលុប គូសបិទស្លាកលេខមើលមិន ស្គាល់ បានទៅដល់រួចធ្វើ សកម្មភាពយកដែកគាស់វាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរង របួសធ្ងន់ហើយពួកគេបន្តទៅ វាយ រថយន្តជនរង គ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញ ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជន សង្ស័យបានបើក រថយន្ត រត់គេចធ្វើឲ្យសមត្ថកិច្ចមួយចំហៀងខណ្ឌពោធិសែនជ័យ ចេញអន្តរាគមន៍ ដេញតាមចាប់ជន សង្ស័យរហូតដល់ផ្លូវមហាវិថី សហព័ន្ធរុស្សីមុខ ព្រលាន យន្តហោះពោធិចិនតុង ទើបចាប់ឃាត់ខ្លួន បាន៣នាក់ ដកហូតបានវត្ថុតាងដែកគាស់២ដើមនិង រថយន្ត ១គ្រឿង ។
ប្រភពផ្សេងទៀតបានបង្ហើបឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំ ចាស់ពីរមុនមកស្រ្តីរងគ្រោះធ្លាប់ត្រូវបាន ថៅកែចិនរោងចក្រ ឈ្មោះចូ ហ្វីលីប គម្រាមកំហែងប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជន រងគ្រោះប្តឹង ហើយថៅកែចិននោះត្រូវបានបញ្ឈប់ពីរ ការងារ លុះរហូតមកដល់ព្រឹកថ្ងៃកើតហេតុនេះគេបានសង្ស័យថា ថៅកែចិនរូបនោះ នាំបក្ខពួកជនជាតិចិន ដូចគ្នា ចំនួន៣នាក់ខាងលើ មកប៉ុនប៉ងវាយសម្លាប់ ជនរងគ្រោះចោលតែម្ដង ទើបពួកគេរៀបគម្រោង បិទស្លាកលេខរថយន្ត ជាស្រេចទើបមកធ្វើសកម្មភាព វាយជនរងគ្រោះនិងវាយកម្ទេចរថយន្ត ជនរងគ្រោះតែ ម្ដង ។

ក្រោយសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅធ្វើ ការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិ វិធីច្បាប់។ ចំណែកស្រ្តីរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ៕