ទីតាំងជល់មាន់និងអាប៉ោងដ៏ធំនៅស្រុកមេសាង បើកលេងបានយ៉ាងរលួន សង្ស័យសមត្ថកិច្ចបើកភ្លើងខៀវទើបមិនបង្ក្រាប
ព្រៃវែង៖ បើយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅថ្ងៃទី១១ខែមករាឆ្នាំ២០២០នេះបានអោយដឹងថា នៅចំណុច ភូមិអង្គ ឃុំអង្គសរ ស្រុកមេសាងខេត្តព្រៃវែងមានទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងដ៏ធំមួយកន្លែងកំពុងបើកលេងជារៀងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យ មិនឃើញមានសមត្ថកិច្ច ចុះទៅបង្ក្រាបឡើយ បង្កការព្រួយបារម្មណ៍ពីសុវត្ថិភាព អសន្តិសុខ ខ្លាចកើតមានចោរលួច ចោរប្លន់ ក្នុងមូលដ្ឋានរបស់ពួកគាត់រស់នៅ ។
ពលរដ្ឋអោយដឹងទៀតថា មានម្ចាស់ទីតាំងមានឈ្មោះ ធុច សង្ស័យតែត្រូវគ្នាជាមួយអាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋាន ទើបបើកបានយ៉ាងរលួនដោយមិនមានការបង្ក្រាប ។
ពលរដ្ឋ រស់នៅ ភូមិអង្គ ឃុំអង្គសរ ស្រុកមេសាង បានស្នើសុំអោយលោក ស្នងការនគរបាលខេត្តព្រៃវែង មេត្តា មានវិធានការបញ្ជាមន្ត្រីក្រោមឱវ៉ាទចុះទៅពិនិត្យមើលទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់នៅទីតាំងមួយនេះផងទាន ! ដើម្បីធានាអោយបាននូវសុខសុវត្ថិភាពជួនប្រជាពលរដ្ឋស្របតាតគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ដើម្បីថែក្សាសេចក្ដីសុខជួនប្រជាពលរដ្ឋ ៕