ឆេះឃ្លាំងស្តុបឈើនិងផ្ទះប្រជាពលរដ្ឋនៅខណ្ឌសែនសុខ មិនដឹងមូលហេតុ
ភ្នំពេញ៖ អគ្គីភ័យឆេះឃ្លាំងស្តុបឈើ មួយកន្លែងយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង មកអន្តរាគមន៍ ជួយបាញ់ពន្លត់កាលពីវេលាម៉ោង០៥និង២០នាទីល្ងាចថ្ងៃទី១១ខែមករាឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុបឈើ មួយកន្លែង ស្ថិតក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេឃើញផ្សែងហុយបង្កជាអណ្ដាតភ្លើងឆាបឆេះចេញពីចំណុចឃ្លាំងស្តុបឈើ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យទាក់ទងទៅកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យចេញរថយន្តជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៃការឆាបឆេះ ខូចខាតទ្រព្យសម្បត្តិ និងប្រើប្រាស់រថយន្តបាញ់ទឹកអស់ប៉ុន្មានគ្រឿងនៅឡើយទេ ៕