នគរបាលប៉ុស្តិបឹងកេងកង១ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទាប់ជួលលួចគ្រឿងអលង្កា
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពគាស់ បន្ទាប់លួចគ្រឿងអលង្កា
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២០ ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ អឹម វុធ ភេទប្រុស
អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ។
ចំណែក ជនរងគ្រោះមានឈ្មោះ ហុីន ហ័ង ភេទស្រីអាយុ៣២ឆ្នាំ។
សមត្ថកិច្ចអោយដឹងបន្ថែមថា បន្ទាប់ពីឃាត់ខ្លួនជនស្ស័យ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ១/ ខ្សែក ប្លាកទិន០១ខ្សែ ២/ចិញ្ចៀន០៣វង់ដាំត្បូងពណ៏ស ៣/.ក្រវិល០១គូ ៤/ ប្រាក់រៀល៣០០០០៛ វត្ថុតាងខាងលើបានប្រគល់ជូនជនរងគ្រោះវិញ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ។
សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុម្ចាស់បន្ទប់(ជនរងគ្រោះ)ចាក់សោរបន្ទប់ត្រឹមត្រូវ រួចបានចេញទៅធ្វើការ។ នៅពេលនោះម្ចាស់ផ្ទះជួលនៅខាងក្រោមក៏បានមើលកាំមេរាសុវត្ថិភាព ដែលបានបំពាក់នៅតាមជាន់និមួយៗផ្ទះជួលរបស់គាត់ ក៏បានឃើញជនសង្ស័យធ្វើសកម្មភាពឡើងផ្ទះ រួចគាស់បន្ទប់ជួលនៅជាន់ខាងលើ ក៏បានទូរសព្ទ័ទាក់ទងមកសមត្ថកិច្ច ។
ក្រោយពីទទួលបានពត៏មានភ្លាមកំលាំងប៉ុស្តិក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យជាក់ស្តែងតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាតខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន ខណ្ឌបឹងកេងកងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕