ឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងចាប់យកមាន់ជល់១៦ក្បាល
ភ្នំពេញ៖ កម្លាំងចម្រុះចុះ គណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដោយមានការបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌ និងដឹកនាំកម្លាំងដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ មានការសម្របសម្រួលពីលោក សឿន មុនីរត្ន័ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០ ស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍ នោះកម្លាំងគណៈបញ្ជាការឯកភាព ចាប់យកមាន់ជល់បានចំនួន១៦ក្បាលទ្រង់មាន់ចំនួន៩ ស្គុតរុំជេីងមាន់ចំនួន១ថង់។ ចំណែកក្រុមអ្នកញៀនល្បែងដឹងខ្លួនមុនបានរត់បាត់អស់៕