ឆេះរថយន្តដឹកកានប្រេងផ្អើលពេញផ្លូវបណ្ដាលឲ្យតៃកុងរងរបួសធ្ងន់
ព្រះវិហារ៖ រថយន្តកូរ៉េ ដឹកធុងដាក់ប្រេងឥន្ធនៈឆ្លងចរន្តភ្លើងក្នុងការប៊ីនឆាបឆេះសន្ធោសន្ធៅបង្កការណ៍ភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចេញរថយន្តមកជួយអន្តរាគមបាញ់ពន្លត់ ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពុងប្រណាក ក្រុងនិងខេត្តព្រះវិហារ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តដឹកកានប្រេង១គ្រឿងម៉ាក ហ៊ីយាន់ដាយ ពណ៌ខៀវ ទម្ងន់១តោន បើកបរដោយបុរសឈ្មោះ ផៃ ជឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ តៃកុងរថយន្ត រស់នៅភូមិ/ឃុំខាងលើ ។រៀបចេញដំណើរតៃកុងបញ្ឆេះរថយន្ដដើម្បីដឹកប្រេងស្រាប់តែឆ្លងភ្លើង ឆាបឆេះបង្ករជាអគ្គិភ័យតែម្តង។ ខណៈនោះតៃកុងរថយន្តបានព្យាយាមបើករថយន្តដឹកប្រេងដែលកំពុងឆេះចេញពីទីតាំងស្តុកប្រេង បណ្តាលឲ្យរលាករងរបួស។
សមត្ថកិច្ចបានអោយដឹងថា នៅក្នុងហេតុការជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យខាងលើកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបាញ់អស់ទឹក២ឡានទើបរលត់ទៅវិញទាំងស្រុង ។
សមត្ថកិច្ចបានបន្តថា ចំពោះសម្ភារៈខូចខាតរួមមាន៖១-រថយន្តកូរ៉េមួយគ្រឿង/២-ប្រេងសាំងចំនួន៣០កាន៣-ប្រេងម៉ាស៊ូត៣៥កាន
សមត្ថកិច្ចអោយដឹងទៀតថា ករណីអគ្គីភ័យខាងលើកម្លាំងដែលចូលរួមជួយអន្តរាគមន៍មានកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អធិការដ្ឋាននគរបាលក្រុងព្រះវិហារនិងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ សរុបចំនួន ១៥០នាក់ ៕