Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទាស់គ្នារាំរ៉ៃរឿងព្រំដី​ ប្រតាយប្រតប់គ្នាម្នាក់​គាំងបេះដូងស្លាប់ម្នាក់ទៀតជាប់ខ្នោះ

កណ្ដាល៖​ កម្លាំងនគរបាល​ ឃុំសំរោងធំ​ឃាត់​ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីប្រតាយ​ប្រតបគ្នាបណ្ដាលឲ្យបុរសចំណាស់ម្នាក់គាំបេះដូងស្លាប់​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះ​បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០​នាទីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២០​ នៅចំនុច​ផ្ទះជនរងគ្រោះ​ ភូមិព្រែកត្រែង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សពជនរងគ្រោះមានឈ្មោះ វ៉េង ចេង ភេទ​ប្រុស អាយុ៥៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​ ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន​មានឈ្មោះ វ៉េង​ ម៉ៃ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ រស់នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល​ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​អោយដឹងថា​ កន្លងមកជនសង្ស័យនិងជនរង​គ្រោះដែលត្រូវបងប្អូនជីដូនមួយ​ ធ្លាប់មាន​បញ្ហាទំនាស់ព្រំដីជាមួយគ្នាជាង២០ឆ្នាំ​មក​ហើយ​ រហូតធ្វើអោយជនរងគ្រោះបានទៅ​ដាក់ពាក្យបណ្តឹងបីដងមក​ នៅមេភូមិ ។
លុះដល់ថ្ងៃកើតហេតុខាងលើ​ លោកមេភូមិឈ្មោះ​ រ៉េន​ សុវណ្ណ បានហៅជនសង្ស័យនិងជនរងគ្រោះមកសម្របសំរួលគ្នាដោយលោក​មេភូមិបាននិយាយជាមួយជនសង្ស័យថា​ អោយគាត់(ជនរងគ្រោះ)សំផ្លូវអោយឡានដឹកដីចាក់ក្រោមផ្ទះនិងមុខផ្ទះពេល​នោះ ជនសង្ស័យបាននិយាយប្រកែកថាអញ​មិនអោយទេអាឆ្កែនិងវាប្តឹងអញបីដងមក​ហើយ​ ពេលឭដូច្នោះជនរងគ្រោះបានជេរអាឆ្កែតបទៅវិញរួចស្ទុះក្រោកពីអង្រឺងមកឈរមុខផ្ទះដោយបានជេរគ្នាពាក្យអាឆ្កែទៅ​វិញទៅមក​ ហើយអ្នកទាំងពីរបានស្ទុះវាយប្រតាយប្រតប់គ្នាទៅវិញទៅមកដោយឃើញដូចឆ្នោះលោកមេភូមិបានចូលទៅឃាត់ញែកអ្នកទាំងពីរចេញពីគ្នាដោយលោក​មេភូមិនៅឈរចំកណ្តាលរួចបានដេញឲ្យជនសង្សយ័ទៅផ្ទះខ្លួនវិញ​ហើយជនរងគ្រោះត្រូវបានអ្នកជិតខាងគ្រាយកមកអង្គុយនៅ​លើគ្រែក្រោមផ្ទះបានប្រហែលជាពីរនាទីជនរងគ្រោះបានដួលធ្លាក់ពីលើគ្រែស្លាប់តែម្តង។​ ក្រោយមកកូនជនរងគ្រោះឈ្មោះ ចេង ហឿន ភេទស្រី បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងធំ ក្រោយ​ពេលទទួល​បណ្តឹងរួច​កំលាំងនគរបាលជំនាញស្រុក​កៀន​ស្វាយសហការណ៍ជាមួយកំលាំង
នគរ​បាលប៉ុស្តិ៍សំរោងធំ​ បានចុះទៅដល់​កន្លែងកើតហេតុនាំខ្លួនជនសង្ស័យខាងលើ​មកសួនាំនៅប៉ុស្តិ៍​ ក្រោយពីសួរនាំរួចនៅ​ចំពោះមុខសមត្តកិច្ចជនសង្សយ័បានសារ​ភាពថាខ្លួនពិតជាបានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះពិតប្រាកដមែន។

សមត្ថកិច្ចបន្តថា​ យោងតាមចំលើយសាក្សី​លោកមេភូមិឈ្មោះ រ៉េន សុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំប្រាប់ថា គាត់ពិតជាបានឃាត់អ្នក​ទាំងពីក្នុងពេល ប្រតាយប្រតប់គ្នាប្រាកដ​មែនព្រោះគាត់បានដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ តែមិនដឹងជម្ងឺអីទេ។
ចំណែកសាក្សី ឈ្មោះ ស ស្រីនាង ភេទស្រី អាយុ៤៩ឆ្នាំ(ផ្ទះជាប់គ្នា)ថាខ្លួនបានចូលឃាត់ ជនសង្ស័យនឹងជនរងគ្រោះ កំពង់ប្រតាយ​ប្រតប់គ្នា​មែន​ហើយខ្លួនបានគ្រាជនរងគ្រោះយក​មកដាក់លើគ្រែនៅក្រោមផ្ទះអង្គុយបាន​ប្រហែល​ជាពីរនាទីជនរងគ្រោះបានធ្លាក់ពី​លើគ្រែស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរ​មូលដ្ឋានបានទំនាក់ទំនងសមត្ថកិច្ចជំនាញ​មក​ពិនិត្យនិងធ្វើកោសលវិច្ឆយរួចហើយបានសន្និដ្ឋានថា​ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(បណ្ដាលមកពីជម្ងឺគាំងបេះដូង​នឹងសំពាធឈាមឡើងខ្ពស់)។
បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ច​ ឃាត់​ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល​ស្រុកកៀនស្វាយដើម្បីសាកសួរនិងកសាង​សំណុំរឿងចាត់ការតាមផ្លូវច្បាប់៕