Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងស្រាដក​កាំ​ភ្លើងខ្លីបាញ់២គ្រាប់បង្កការភ្ញាក់ផ្អើលត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ បានសហការមួយ​និងកម្លាំងអាវុធហត្ថខណ្ឌដង្កោចាប់ឃាត់ខ្លួនមន្រ្តីយោធាម្នាក់​ បំរើការងារ​នៅអង្គភាពយោធភូមិភាគ​ពិសេស​ បន្ទាប់ពី​មន្ត្រីយោធារូបនោះសង្ស័យ​ស្រវឹងស្រា​បាន​ដកកាំភ្លើងបាញ់បោះសេរី​ បង្កការភ្ញាក់ផ្អើល​និងភ័យខ្លាចដល់ប្រជាពលរដ្ឋ​ ត្រូវកម្លាំងនគរ​បាលឃាត់ខ្លួន​ កាលពីវេលា​ម៉ោង០៧​និង៤០​នាទីយប់ថ្ងៃទី១៩ខែមករាឆ្នាំ​២០២០​នៅ​ចំនុច ផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវ​លេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យជាមន្ត្រី​យោធាដែលឃាត់ខ្លួនមាន​ឈ្មោះ ពៅសារ៉ន ភេទប្រុស​អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បន្ទាប់ឃាត់ខ្លួន​ដកហូតបានកាំភ្លើងខ្លី១ដើមម៉ាកឡុកគ្រាប់ចំនួន១០គ្រាប់​ ហើយសមត្ថកិច្ចបានរកឃើញ​សំបកគ្រាប់ដែលផ្ទុះហើយចំនួនមួយ។

សមត្ថកិច្ចបន្តថា​ ជនសង្ស័យនិងវត្ថុតាងបន្ទាប់ពីឃាត់ខ្លួនត្រូវបានបញ្ជូនទៅការិយា​ល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត​ ទៅតាមផ្លូវ​ច្បាប់៕