Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខឹងប្ដីមានស្រីយកកន្សែងរឹតក​ប្ដីស្លាប់នៅមុខ​បន្ទប់ជួលត្រូវឃាតខ្លួន

ភ្នំពេញ៖ ស្រ្តីអ្នកលក់បញ្ចុកវ័យ៥៧ឆ្នាំម្នាក់​យកកន្សែងរឹតកប្ដីបណ្ដាលឲ្យស្លាប់នៅនិងមុខ​បន្ទប់ជួល​ ព្រោះតែខឹងប្ដី​មានស្រី​ ហើយ​មក​រក​រឿងវាយធ្វើបាបរូបគាត់និងសុំលែងគ្នា
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករាឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយ​ប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ស្ត្រីដែលរឹតកសម្លាប់​ប្ដីដែល(ឃាត់ខ្លួន)មានឈ្មោះ​ សុខ វណ្ណរ៉ា អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅផ្ទះ​កើតហេតុ​ ។​ ចំណែកសពជនរងគ្រោះជាប្ដី​ ដែល(ស្លាប់)មានឈ្មោះ​ ស្បោង គឹម អាយុ​៥៩ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ ស្នាក់នៅជា​មួយគ្នា​ ។

សមត្ថកិច្ចបន្តថា​ ស្ត្រីជនសង្ស័យជាប្រពន្ធជន​រងគ្រោះបានឆ្លើយសារភាពនៅមុខ​សមត្ថកិច្ច​ថា គាត់ទ្រាំនិងប្តីរបស់ខ្លួនមានស្រីច្រើន​មិនបាន​ហើយគាត់គ្មានចេតនាសម្លាប់ប្តីនោះទេ គ្រាន់តែរឹតកដើម្បីកុំអោយវាយធ្វើបាបខ្លួនតែប៉ុណ្ណោះប៉ុន្តែជ្រុលដៃក៏ស្លាប់តែម្ដង​ហើយ​គាត់ក៏មិនបានរត់ទៅណានោះដែរ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០២០ បុរស​ជាប្តីបានចេញពីផ្ទះទៅដេកផ្ទះសំណាក់​យីហោ”មិត្តយើង” ជាមួយស្រីថ្មី ដែលនៅក្បែរផ្ទះ លុះព្រឹកឡើងថ្ងៃទី២១ខែ​ឆ្នាំដដែល ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញក៏ឈ្លោះគ្នាជាមួយប្រពន្ធមួយប្រាវ រួចប្រពន្ធក៏បានចេញ​ទៅលក់នំបញ្ចុកបាត់​ ។ លុះដល់វេលា​ម៉ោង​ប្រហែល១១ព្រឹកថ្ងៃដដែលក៏បានឈ្លោះគ្នាម្តងទៀត ដោយបុរសជាប្ដីជេប្រមាថស្ត្រីជា​ប្រពន្ធ និងគំរាមអារ.កសម្លាប់​ ហើយបានសុំប្រពន្ធលែង​ រួចក៏ប្រតាយប្រតបគ្នាទៅវិញ​ទៅមក ហើយប្រពន្ធបានយកកន្លែងពោះ​គោមករឹតកប្ដីបណ្តាលអោយស្លាប់តែម្តង ។

បច្ចុប្បន្នស្រ្តីជាជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន​នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសុំណុំ​រឿងចាត់ការតាមនីតិវិធី ច្បាប់​ ។ ចំណែក​សពជនរងគ្រោះក្រោយធ្វើកោសល្យវិច្ច័យ​រួច សមត្ថកិច្ចបានសន្និដ្ឋានថា​ សពពិតជា​ស្លាប់ដោយសារឹត.កមែន រួចធ្វើកំណត់ហេតុ​ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី ៕