Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្ត​ ស្លាកលេខ-ខេមរភូមិន្ទបុករះម៉ូតូនិង​កង់របួសមនុស្ស៤នាក់

កំពង់ឆ្នាំង៖​ បុរសម្នាក់ដែលគេស្គាល់ថា​ ជាមន្ត្រីយោធា​ នៅអង្គភាពវិស្វកម្មក្រសួង​ការ​ពារជាតិ មានឋានន្តរសក្តិ អនុសេនីយ៍ឯក​ បើករថយន្ត​ក្នុងល្បឿនលឿនសង្ស័យ​ស្រវឹង និងខ្វះការប្រុងប្រយត្ន័បានជ្រុលទៅ​បុករះ​ម៉ូតូ៣គ្រឿងនិងកង់១គ្រឿង​បណ្ដាល​ឲ្យរង​របួសមនុស្សប្រុសស្រីចំនួន៤នាក់
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង០៤និង០៥នាទីរសៀលថ្ងៃទី២១​ខែមករាឆ្នាំ២០២០​ នៅតាមណ្ដោយផ្លូវជាតិ​លេខ៥​ ចន្លោះគីឡូម៉ែត្រលេខ​ (87-88) ចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់​ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។

សមត្ថកិច្ចបានអោយដឹងថា មូលហេតុដែល​បង្កឱ្យកេីត​មានគ្រោះថ្នាក់​នេះ​ បណ្តាលមក​ពី​រថយន្តម៉ាកនីសាន់​ (ណាវ៉ារ៉ា) ពណ៌ស្លែ ពាក់ស្លាក​លេខខេមរភូមិន្ទ 2-7436 បើកបរ​ ដោយបុរសម្នាក់​ឈ្មោះ​ លី ហួត​ ភេទប្រុស​ ជាមន្ត្រីយោធា​ នៅ​អង្គ​ភាពវិស្វកម្មក្រសួងការ​ពារជាតិ ឋានន្តរសក្តិ អនុសេនីយ៍ឯក​ ។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ​៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មិន​ប្រយត្ន័​ ហេីយក៏ជាន់ហ្វ្រាំងរេចង្កូតជ្រុលទៅ​បុក​រះម៉ូតូ៣គ្រឿង​និងកង់១គ្រឿងដែល​បម្រុង​ នឹងឆ្លងកាត់ផ្លូវបណ្ដាលឲ្យរងរបួសមនុស្ស​ចំនួន​ ៤នាក់​ (ស្រីម្នាក់របួសធ្ងន់) ។​ សមត្ថកិច្ចបន្តថា​ សម្ភារៈខូចខាតរួមមាន៖​ ម៉ូតូ ៣គ្រឿង-កង់ ១គ្រឿង- រថយន្ត ១គ្រឿង
– បង្គោលភ្លើង ១ដើមកំពិត និងធ្លាក់អំពូល​បែក០១ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាន​ឃាត់ខ្លួនអ្នកបើកបរបញ្ជួនទៅឲ្យសមត្ថកិច្ចជំនាញ​និងវាស់វែងយករថយន្តនិងម៉ូតូ​កង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ផ្លូវ​គោក​ ​នៃស្នងការដ្ឋានខេត្កកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕