Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសកសព បុរសម្នាក់មានសភាពឆេះខ្លោចសង្ស័យជាករណីឃាតកម្ម

ភ្នំពេញ៖ សាកសពបុរសម្នាក់មានសភាពឆេះ​ខ្លោចសង្ស័យករណីឃាតកម្មសម្លាប់រួចដុតចោលបំបាត់ភស្តុតាង​ ត្រូវបានប្រជា​ពលរដ្ឋប្រទះ​ឃើញ​ ៖​ ហេតុការណ៍នេះបានបង្កឲ្យមាន​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំងកាលពីវេលា​ម៉ោង៧ព្រឹកថ្ងៃទី២៣ខែ​មករា​ឆ្នាំ២០២០​ នៅ​ចំណុចវាល កប់ខ្មោច (មុងចិន) មុខវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ ។

សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ​ភេទ​ប្រុស អាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោគគីជើងខ្លី ហោប៉ាវ៤ ពណ៌ទឹក​ដោះគោ អាវ​ឆេះអស់​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២០​ ម្សិលមិញ គេឃើញ​បុរសម្នាក់ កាន់យួរកំប៉ុងស្រាបៀរ ដើរចូលចំណុចកើតហេតុ មួយសន្ទុះក្រោយមក គេ​ឃើញបុរសរូបនោះបានដេីរចេញវិញដោយ​ខ្លួនទទេ ហើយកន្លែងនោះ ក៏មានភ្លើងឆេះស្មៅនិងព្រៃ តែគ្មានអ្នកចាប់អារម្មណ៍ គិតថា ក្រែងមានអ្នកជម្រះស្មៅ សម្អាត ថ្នូរចិន លុះដល់​វេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២០នេះ​ ក៏មានពលរដ្ឋ ដើរដាក់មងទាក់​សត្វ ដើរកាត់កន្លែងកើតហេតុក៏ប្រទះឃើញ សាកសពមនុស្ស ភ្លើងឆេះរោលខ្លោច​ ក៏មាន​ការភ្ញាក់ផ្អើលនិងបានប្រាប់អ្នកភូមិ ឲ្យរាយការណ៍​ទៅសមត្ថកិច្ច ចុះទៅពិនិត្យមើល ។

ជុំវិញករណីខាងលើនេះសមត្ថកិច្ចនៅមិន​ទាន់សន្និដ្ឋានអោយច្បាស់នៅឡើយទេ​ ។ គ្រាន់តែដឹងថា​ នៅក្បែរសាកសព មានឃើញសំបកកំប៉ុងស្រាបៀរ ស្បែកជើង រីឯ​សាកសពវិញ ភ្លើងឆេះខ្លោចរោល មើល​លែងស្គាល់មុខទៅហើយ ។

ក្រោយទទួលព័ត៌មានពីពលរដ្ឋថាបានប្រទះ​ឃើញសាកសព​ ត្រូវគេដុត​ កម្លាំងសមត្ថកិច្ច មូលដ្ឋាន ចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងកើត​ហេតុ និងទំនាក់ទំនងសមត្ថកិច្ចជំនាញចុះទៅ​​ធ្វើកោសល្យវិច្ឆយ និងបានសន្និដ្ឋាន​(បឋម)​សង្ស័យជាករណីឃាតកម្ម សម្លាប់ហើយ ដុតសពបំផ្លាញភស្តុតាង​តែទោះជាយ៉ាងណា​សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕