កម្ពុជាបានរកឃើញ វីរុសប្រភេទថ្មីកូរ៉ូណាលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការរកឃេីញ ករណីឆ្លងជំងឺរលាកសួត កូរ៉ូណា (CORONA) នៅខេត្តព្រះសីហនុ! កម្ពុជាបានរកឃើញវីរុសប្រភេទថ្មីកូរ៉ូណាលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ នេះបើតាមប្រសាសន៍លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០។
តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះបាននឹងកំពុងសំរាកព្យាល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ និងបានដាក់នៅដាច់ដោយឡែកពីគេ ។ ជនជាតិចិនម្នាក់ ក្នុងចំណោមគ្រួសាររបស់គាត់ ចំនួន៣នាក់ផ្សេងទៀត ធ្វើដំណើរមកពីក្រុងវូហាន ប្រទេសចិន ជាទីដែលមានការផ្ទុះឡើងជំងឺប្រភេទថ្មី កូរ៉ូណា។
ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថា នឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ ខណៈដែលសមាជិកគ្រួសារគាត់ ៣នាក់ទៀត មិនមានរោគសញ្ញាជំងឺរលាកសួតថ្មីនោះទេ ។