Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចបិទទីតាំងផលិតស្រាសបន្ទាប់ពីមានមនុស្សពុលស្លាប់

ក្រចេះ ៖ បន្ទាប់ពីមានប្រជាពលរដ្ឋ រស់នៅឃុំស្នួលស្រុកស្នួលខេត្តក្រចេះ ជាច្រើននាក់បាន ពុលនិងឈានទៅដល់មានអ្នកស្លាប់ចំនួននាក់ ដោយមាន ការសង្ស័យថា ពុលមកពីស្រាសនោះ នៅថ្ងៃទី១៥ ខែកក្ដដាឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី គង់ វណ្ណរឹទ្ធ ស្នងការរងនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ជា សុភក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានធ្វើ ការបិទទីតាំងអាជីវកម្មផលិតស្រាតែម្ដង ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋានខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការចំនួន២ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៥នេះកម្លាំងសមត្ថកិច្ចធ្វើការបិទបានចំនួន៣ទី តាំងធំៗដែលជាទីតាំងផលិត និងចែកចាយ មាននៅក្នុងស្រុកសំបូរ ក្រុងក្រចេះ និងស្រុកស្នួល។ ជាមួយគ្នានោះក៏មានស្រាស និងស្រាថ្នាំ ចំនួនរាប់រយលីត្រ ដែលច្រកក្នុងប៊ីដុង និងដាក់លក់តាមតៀមស្រានានា ក៏ត្រូវបានរឹបអូស និងផ្អាកការធ្វើអាជីវកម្មបណ្តោះ អាសន្ន។

លោកឧត្តមសេនីយ៍ត្រី គង់ វណ្ណរឹទ្ឋ ស្នងការរងទទួល បន្ទុកប្រឆាំងបទល្មើស បានបញ្ជាក់ប្រាប់ថា សកម្មភាពការចុះពិនិត្យ និងផ្អាកការធ្វើអាជីវកម្មផលិតស្រាស បណ្តោះអាសន្ន បានធ្វើឡើងតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការ នគរបាលខេត្ត ក្រោយពីមានការផ្ទុះបាតុភាពពុលមួយនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល កាលពីយប់ថ្ងៃទី១២ កក្កដា។

ដោយបាតុភាពពុលនោះបានបង្កឲ្យមានអ្នកភូមិ២នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងអាការៈពុល ហើយត្រូវបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ ។ ការពុលនេះដែរ ក៏ត្រូវអាជ្ញាធរសន្និដ្ឋានថា ផ្តើមចេញពីពុលស្រាស នៅពេលដែលពួកគាត់បាននាំគ្នាហូបស្រាស ពេលកំដរបុណ្យសពក្នុងភូមិ៕