Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះ​ទាំងស្រុង

ភ្នំពេញ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅនៅក្បែរវត្តដំបូកខ្ពស់ ហេតុការណ៍ភ្ញាក់ផ្អើលគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១០នាទីយប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវបេតុង២៤BT​ភូមិត្នោតជ្រំ៦ សង្កាត់បឹងទំពន់ទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សាន់ នី ភេទប្រុស អាយុ៦០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការចូលនិវត្ត បានជួលឲ្យទៅជនជាតិបរទេសដែលមានប្រពន្ធខ្មែរ មុខបរលក់បាយនៅផ្សារទួលទំពូង

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនដំបូងគេបានឃើញមានផ្សែងហុយចេញពីផ្ទះកេីតហេតុលុះមួយសន្ទុះក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបពួកគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយទំនាក់ទំនងខាងរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការអគ្គីភ័យបានឲ្យដឹងថាក្នុងប្រតបត្តិការណ៍ពន្លត់អគ្គិភ័យកម្លាំងផ្នែកពន្លត់អគ្គីភ័យប្រើប្រាសរថយន្តចំនួន១០គ្រឿងអន្តរាគមន៍បាញ់ពន្លត់អស់៨គ្រឿងរហូតដល់វេលាម៉ោង១០និង៥០នាទីយប់នៅថ្ងៃខែឆ្នាំដដែលទើបរលត់ទៅវិញជាស្ថាពរ។ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី

ចំណែកសម្ភារៈខូចខាតរួមមាន៖ផ្ទះមួយខ្នង ទំហំ៦ម៉ែត្រគុណនិង១៥ម៉ែត្រ ក្រោមថ្ម ឈើ  លើប្រក់ស័ង្កសីនឹងទ្រព្យសម្បត្តិមួយចំនួនធំ សំណាងក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួស