Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

ស្ងាត់មួយរយៈ​ក្រោយការបង្ក្រាប​ ពេលនេះគេសង្កេតឃើញ​រថយន្ត​ប៉ាកុងរបស់ក្រុមហ៊ុន​ ធីង៉ាអភិវឌ្ឍន៍​ដឹកឈើពេញព្រៃយកចូលទៅ​ក្រុមហ៊ុនខ្លួនយ៉ាងរលូន

ព្រះវិហារ៖​ យោងតាមសេចក្ដីរាយការណ៍​បានអោយដឹងថា​ ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ​ ដែលមានទីតាំងជាប់ព្រៃឡង់ដែល​ ជាព្រៃធំជាងគេជាប់ព្រំប្រទល់បីខេត្ត ស្ថិតចំណុចអូរឡង់ តំបន់៤,តំបន់៥​ ក្នុងភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងតែធ្វើសកម្មភាពកាប់​បំផ្លាញព្រៃឈើ និងប្រើប្រាស់រថយន្ដប៉ាកុង និងរថយន្តយីឌុបជាច្រើនគ្រឿង ធ្វើការដឹក​ជញ្ជូនឈើមូល យ៉ាងគគ្រឹកគគ្រេងពីរង្វង់ខាងក្រៅ ជាពិសេសព្រៃឡង់តែម្ដង ដោយ​សំអាងថា មានច្បាប់ពីក្រសួង​ កសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ធ្វើការដាំដុះ លើផ្ទៃដី សម្បទានសេដ្ឋកិច្ច ។

ប្រភពបានបន្ថែមថា​ រថយន្ដប៉ាកុងនិងគោ​យន្តកន្រ្តៃមួយថ្ងៃៗបានដឹកជញ្ជូន ឈើមូល ដែលមានមុខកាត់២៥/៣៥/៤០/៥០​សង់​ទី​ម៉ែត្រយកមកដាក់ក្នុងក្រុមហ៊ុន ហើយសាង​ដាក់រថយន្តយីឌុបធំៗ ដោយផ្អែកលើលិខិត ស្នើសុំ ការអនុញ្ញាត ពីក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទ​ ធ្វើការឈូស ឆាយដាំដុះ ក្នុង អនុតំបន់៤និង អនុតំបន់៥​ ស្ថិតនៅក្នុង​ខេត្តព្រះវិហារ ១សន្លឹក​ ដែល ពុំបានកំណត់ ទំហំដី ព្រំប្រទល់ ច្បាស់លាស់នោះឡើយ ។

គួររម្លឹកថា ក្រុមហ៊ុន បានបង្កើត រោងចក្រ កែ​ច្នៃឈើ ដោយអះអាងថា​ សម្អាតឈើក្នុងដី សម្បទានរបស់ខ្លួន​ តែធាតុពិតឈើ​សេស​សល់គឺពុករលួយ តែប្រមូលកាប់ឈើ ថ្មីពីតំបន់ ផ្សេងៗ មកធ្វើអាជីវកម្ម ក្នុងដីរបស់ខ្លួនកំពុងវិនិយោគ។

ក្រុមហ៊ុនធីង៉ាដែល មាននាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ មេការគ្រប់គ្រងឈ្មោះ សុង កំពុង តែ គៀងគរពលរដ្ឋយកគោយន្តកន្រ្តៃដឹកជញ្ជូនឈើមូលយ៉ាងមមាញឹកពីព្រៃឡង់ជ្រក ក្រោមស្លាកក្រសួងកសិកម្មអនុញ្ញាត្តិឈុសឆាយដាំដុះលើផ្ទៃដីសម្បទានសេដ្ឋកិច្ច។

ចំណែកការដឹកជញ្ជូនឈើនោះត្រូវបាន​ប្រភពរាយកាណ៍ថា ដឹកឆ្លងកាត់ស្រុក​សណ្តាន់ និង ស្រុកប្រាសាទ សំបូរឆ្ពោះមកកាន់ រោងចក្រ កែច្នៃឈើមួយកន្លែង ដែលមានឈ្មោះ ឡាំង សុង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។​ ដោយផ្អែកលើលិខិតស្នើសុំ ការអនុញ្ញាតពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការឈូសឆាយដី​ ក្នុងអនុតំបន់៤ និងអនុតំបន់៥ រូចធ្វើការដាំដុះឲ្យបញ្ជប់ក្នុងឆ្នាំ២០២០ តែធាតុពិតក្រុមហ៊ុនមិនបានឈុសឆាយដាំដុះដូចលិខិតស្នើរសុំអីនោះទេ មានតែធ្វើសកម្មភាពកាប់ឈើធ្វើអាជីវកម្មតែ​ប៉ុណ្ណោះ។

ជុំវិញសេចក្ដីរាយការណ៍ករណីខាងលើនេះ​អង្គភាពសារព័ត៌មាន(​ កោះប៉ែន​ )មិនអាចសុំ​ការបំភ្លឺពីលោក​ ជា ពៅ មេការគ្រប់គ្រងទី​នោះបាននៅឡើយទេ​ ព្រោះគ្មានលេខទូរ​សព្ទ័​ ទំនាក់ទំនង​ អង្គភាពយើងរងចាំការបំភ្លឺ​រាល់ម៉ោងធ្វើការ៕​ សូមអគុណ