អាណិតណាស់! ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តTuntraមិនចាំស្លាកលេខបុកស្លាប់
ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តTuntraមួយគ្រឿងមិនចាំស្លាកលេខបើកមកបុកចំពាក់កណ្ដាលពេញទំហឹងរួចបើកគេចបាត់ស្រមោល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីទាបភ្លឺថ្ងៃ ទី៧ខែកុម្ភះឆ្នាំ២០២០ នៅចំណុចស្ពាននាគ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។
សពជនរងគ្រោះមានឈ្មោះ ងេន ប៊ុនថៃសុក្រ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបយាមម៉ូតូនៅជិតផ្សាររាត្រីមានស្រុកកំនើតខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញយុវជនរងគ្រោះម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1TB-9990 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៨ទិសដៅពីលិចទៅកើតឆ្លងផ្លូវ ខណៈកំពុងតែឆ្លងស្រាប់តែមានរថយន្តTuntraពណពណ៌សមួយគ្រឿងមិនចាំស្លាកលេខ បើកតាមបណ្ដោយផ្លូវព្រះនរោត្ដមទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអធម៌
ប្រភពបន្តថា បន្ទាប់ពីបុកហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បែកជាព្យាយាមបើកគេចបាត់ស្រមោល ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញ បានចុះវាស់វែងនិងធ្វើកំណត់ហេតុរួចប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕