កម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងមណ្ឌលកំសាន្ត(ផ្លាយ)នៅខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធគ្រឿងញៀនឃាត់ខ្លួនប្រុសស្រីជាច្រើននាក់
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បេីកប្រតិបត្តិការ ឆ្មក់ចូលបង្ក្រាប់ទីតាំងមណ្ឌលកម្សាន្ត (ផ្លាយ)ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ដកហូតថ្នាំញៀន មួយចំនួនធំរួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់ មួយចំនួនទៀត។
ប្រតិបត្តិការបង្ក្រាបទីតាំងនេះធ្វេីឡេីងកាលពីវេលាម៉ោងប្រហែល២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមណ្ឌលកម្សាន្ត “ផ្លាយ ” នៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបទីតាំងនេះធ្វេីឡេីងកាលពីវេលាម៉ោងប្រហែល២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមណ្ឌលកម្សាន្ត “ផ្លាយ ” នៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងបើកប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតដឹងច្បាស់ថាទីតាំង មណ្ឌលកម្សាន្ត (ផ្លាយ )មានប្រើប្រាស់ថ្នាំក្រវី និងសារធាតុញៀននៅតាមបន្ទប់នីមួយៗ ទើបកម្លាំងសមត្ថកិច្ច ឆ្មក់បង្ក្រាបឡោពន្ធ័ចាប់ឃាត់ខ្លួនមនុស្សចំនួន៧០នាក់ រួមមាន បុគ្គលិកប្រុសស្រី ចំនួន១៨នាក់ ភ្ញៀវប្រុសចំនួន៣៤នាក់ និងភ្ញៀវស្រីចំនួន១៨នាក់ រួមទាំងសារធាតុញៀនជាច្រេីនកញ្ចប់ឧបករណ៍សម្រាប់ប្រេីប្រាស់ មួយចំនួន និងបានដកហូត ម៉ូតូ ៣៤គ្រឿងនិងរថយន្ត៧គ្រឿងយកមករក្សាទុកបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បច្ចប្បន្ន មនុស្សប្រុសស្រីទាំងអស់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកមករក្សារទុក និងឃាត់ខ្លួន បណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីតេស្តរពិនិត្យទឹកនោមបើសិន រកឃើញសារធាតុញៀន ពាក់ព័ន្ធ កសាងសុំណំរឿង បន្តចាត់ការតាមនីតិវិធី៕