បុរសម្នាក់ខ្យល់គដែកស្លាប់ក្នុងបន្ទប់ជួល
ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលសង្ស័យខ្យល់គបង្កការភ្ញាក់ផ្អើលទាំងព្រឹក ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ១៦ ខែកក្ដដាឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះជួល ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ អ៊ុក យ៉ា ភេទប្រុសអាយុ២៨ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុនិងមានស្រុកកំណើតនៅភូមិវត្ដតាទឹក ឃុំត្រងិល ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
បើយោងតាមប្រភពព័ត៌មានពីស្ត្រីឈ្មោះលាងបាន ប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក គាត់បានតេ ទូរសព្ទទៅដាស់ជនរងគ្រោះ ឲ្យទៅធ្វើការប៉ុន្តែជនរងគ្រោះមិនបានលើកទូរស័ព្ទរបស់គាត់ឡើយ ហើយ គាត់បានឡើងទៅដល់មុខ បន្ទប់ គោះទ្វារ ប៉ុន្តែជនរងគ្រោះមិនក្រោកទៀតដោយបានឃើញជនរងគ្រោះដេកធម្មតា ភ្លាមៗនោះគាត់បានជិះម៉ូតូឌុបទៅធ្វើការបាត់ទៅ ។ លុះដល់ម៉ោងកើតហេតុក៏មានអ្នកជិតបន្ទប់ដាស់ម្ដងទៀត ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
រួចក៏បានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីទទួលបានពត៍មានថាមានមនុស្សដេកស្លាប់ភ្លាមកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជយ័២ បានចុះទៅដល់ កន្លែងកើតហេតុហើយក៏បានរាយការណ៏ជូននគរបាលជំនាញកោសល្យវិច្ចយ័ចុះមកពិនិត្យសពបុរសខាងលើក្រោយពេលពិនិត្យសពរួចរាល់រួចសមត្ថកិច្ចជំនាញ បានអោយដឹងថាសពបុរសខាងលើពិតជាស្លាប់ដោយសារជំងឺខ្យល់គរគាំងបេះដូងពិតប្រាកដមែន ពុំមានជាប់ពាក់ពន្ធ័និងករណីឃាតកម្មអ្វីនោះទេ។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕