បុរសម្នាក់ បើករថយន្តបែនដឹកដីថយក្រោយមិនប្រយ័ត្ន ធ្លាក់ចូលក្នុងប្រលាយ ក្រឡាប់ផ្ងារជើង
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បើករថយន្តបែនដឹកដីមួយគ្រឿង ពណ៍ខៀវលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5938 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ បត់ចូលឆ្វេងដៃ តែដោយសារជ្រុលចង្កូតហួសទៅមុខបន្តិច ទើបបើកថយក្រោយតែមិនប្រយ័ត្ន បណ្ដាលឱ្យរថយន្តជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ផ្ងារជើងលេចមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅដល់ បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកមកដល់ទីតាំងកើតហេតុ តែដោយសារមិនមានការខូចខាតទ្រព្យរដ្ឋ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្ត យករថយន្តស្ទូចរថយន្តដែលក្រឡាប់ក្នុងប្រឡាយយកទៅជួសជុលដោយខ្លួនឯង៕