អាសូរណាស់!បុរសវ័យ៥០ឆ្នាំម្នាក់ផ្ទុះកាំជ្រួចដាច់ក្បាលស្លាប់គួរឲ្យសង្វេក
តាកែវ៖ បុរសវ័យចំណាស់ម្នាក់ដែលជាអ្នកធ្វើកាំជ្រួចគ្រប់ធន់លក់ ត្រូវរំសេវផ្ទះដាច់ក្បាលចេញពីខ្លួនស្លាប់ភ្លាមៗយ៉ាងអាណោចអធម័ ខណៈកំពុងតែលាយរំសេវ សង្ស័យខុស បច្ចេកទេស
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ កែវ ឈិនភេទប្រុស អាយុ៥០ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានលាយរំសេវដេីម្បីធ្វើជាកាំជ្រូច ខណៈកំពុងសង្ស័យតែខុសបច្ចេកទេសទេីបធ្វេីឲ្យផ្ទុះបណ្តាលឲ្យដាច់ក្បាលចេញពីស្មាស្លាប់យ៉ាងអាណោចអធម័ គួរឲ្យសង្វេក។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងសន្និដ្ឋានថា អាចបណ្ដាលមកពីលាយរំសេវខុសបច្ចេកទេសទេីបផ្ទុះបែបនេះ។ បន្ទប់ពីពិនិត្យធ្វើកោសល្យវិច្ឆ័យរួចសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជួនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕