អាណិតណាស់! ក្មេងប្រុសម្នាក់ចុះលេងទឹកលង់ស្លាប់យ៉ាងអាណោចអធម៌
កណ្ដាល៖ រន្ធត់ណាស់ព្រះអើយក្មេងប្រុសសិស្សសាលាម្នាក់ចុះលេងទឹកស្រះលង់ស្លាប់ទាំងខ្លួននៅវ័យក្មេង
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេន វិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ភូមិព្រែកដូង ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។
សពក្មេងប្រុសរងគ្រោះមានឈ្មោះ អាត បញ្ញា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង០៨និង០០នាទីព្រឹកជនរងគ្រោះនិងក្រុមសិស្សសាលាវិទ្យាល័យ ហ៊ុន សែន សិរីដីដុះទាំងអស់ បាននាំគ្នាធ្វើពលកម្មសំអាតនៅក្នុងបរិវេនសាលារហូតដល់ម៉ោង១១”០០នាទីព្រឹកថ្ងៃដដែលលោកគ្រូអ្នកគ្រូបានអោយសិស្សទាំងអស់ទៅផ្ទះរៀងៗខ្លួន នៅសល់តែជនរងគ្រោះនិងមិត្តភ័ក្តរៀនជាមួយគ្នា៤នាក់ទៀត អត់ទាន់ទៅផ្ទះហើយបាននាំគ្នាលេងមាត់ស្រះទឹក បន្ទាប់មកក្មេងប្រុសរងគ្រោះបានចុះលេងទឹកក្នុងស្រះតែម្នាក់ឯងរួចបានទ្បើងមកវិញ ក៏បានទាញមិត្តភក្ភ័២នាក់ទៀតឲ្យចុះលេងជាមួយខ្លួន ខណៈពេលដែលចុះហែលទឹក ស្រាប់តែលង់ទាំង៣នាក់ ភ្លាមៗនោះមិត្តភក្ភ័ដែលនៅលើគោកបានយកថ្នោលឫស្សីដែលនៅមាត់ស្រះហុចឲ្យអ្នកទាំងបី តោង តែជួយបានតែ២នាក់ ចំណែកជនរងគ្រោះបានលិចចូលក្នុងទឹកស្រះបាត់រាវរកមិនឃើញ រហូតដល់ម៉ោង០១និង៥០នាទីរសៀលថ្ងៃដដែលទើបបងប្អូនសាច់ញាតិរៀបចំសែនចេកនិងជួយចុះរាវរកទើបឃើញរួចបានស្រង់យកមកលើគោកតែអកុសលក្មេងប្រុសរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកកោសល្យវិច្ច័យស្រុកកៀនស្វាយបានសហការណ៍ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ ចុះទៅដល់ផ្ទះរបស់ជនរងគ្រោះធ្វើការពិនិត្យសព និងបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕