សមត្ថកិច្ចឃាត់ជនសង្ស័យវ័យក្មេង២នាក់ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយឆក់ទូរស័ព្ទដៃសន្តិសុខ
ភ្នំពេញ៖ ជនសង្ស័យវ័យក្មេង២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងឆក់ទូរស័ព្ទដៃពីបុរសសន្តិសុខម្នាក់កំពង់តែចុចទូរស័ព្ទលេងហ្គាម ៖ ហេតុការណ៍នេះបានកើតឡើងបង្កការភ្ញាក់ កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៦៣Eo តាមផ្លូវ១៩៩ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ជនរងគ្រោះមានឈ្មោះ សឹម វុធ ភេទប្រុសអាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះ៦៨២ផ្លូវជាតិលេខ២ សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់បង់សម្ភារ:ទូរស័ព្ទម៉ាកOPPO ( អូប៉ូ) ។
-ចំណែក ជនសង្ស័យ២នាក់ដែលកម្លាំងនគរបាលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ទី២ឈ្មោះ បូរ ពុទិ្ធរូ ភេទប្រុស អាយុ ១៤ឆ្នាំ មុខសិស្ស អ្នកទាំង២ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក-ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនយកទូរស័ព្ទជនរងគ្រោះទៅជាមួយផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសផ្សេង ខណៈកំពុងល្បាតស្រាប់តែប្រទះឃើញម៉ូតូកង់បីស្រែកថាចោរឆក់ៗ ភ្លាមៗកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមម៉ូតូស្គុបពីចំនួន២គ្រឿងហើយបុរសដែលអ្នកបើកម៉ូតូកង់បីបុកបណ្ដាលដួលម៉ូតូក្រុមជនសង្ស័យ២នាក់ភ្លាមនោះកម្លាំងនគរបាលចុះទៅដល់ ក៏ធ្វេីការអន្តរាគមន៍ឃាត់ខ្លួននាំយកមកស្នាក់ការប៉ុស្តិ៍នគរបាលដើម្បីសាកសួរ។
សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ស ២គ្រឿង ដោយ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1HL-1286និង១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1W-1150ជារបស់ក្រុមជនសង្ស័យជិះធ្វេីសកម្មភាព។
បច្ចប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ កសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕