ព្រៃផ្សៃណាស់! ម្តាយបង្កើតកាប់កូនប្រុស ជាច្រើនពូថៅស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាម្ដាយបង្កើតយកពូថៅកាប់បណ្ដាលឲ្យដេកស្លាប់នៅក្នុងថ្លុកឈាម គួរឲ្យសង្វេក រួចគេចខ្លួនស្រមោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចផ្ទះលេខ ១៤៣១ ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កង់ ច័ន្ទសុខុម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ ភឿក អាយុ២២ឆ្នាំ មុខរបរ លក់ចាប់ហ៊ួយ ចំណែក ជនសង្ស័យជាម្តាយឈ្មោះ ហាស់ សុភាព អាយុ៥៩ឆ្នាំ អ្នកទាំង៣នាក់ស្នាក់នៅជាមួយគ្នា ។
យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា គ្រួសារជនរងគ្រោះ តែងតែមានជម្លោះនិងគ្នាស្ទើររាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុគេលឺប្រពន្ធនិងម្តាយបង្កើត បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះរួចក៏ស្ងាត់វិញ។
ប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមកស្រាប់តែម្តាយបង្កើតនិងប្រពន្ធជនរងគ្រោះ បានយកសោរផ្ទះមកផ្ញើអ្នកជិតខាង ហើយផ្តាំថា« ឪពុកបង្កើតជនរងគ្រោះផង» និងផ្តាំថា «ឲ្យឪពុកវាជួយធ្វើបុណ្យឲ្យវាផង វាស្លាប់ហើយ»។
បន្ទាប់មកម្តាយនិងប្រពន្ធជនរងគ្រោះបាននាំគ្នាគេចខ្លួនបាត់ លុះក្រោយមកអ្នកជិតខាងដោយមានការសង្ស័យ ក៏ចូលទៅអើតមើល ក៏ឃើញបុរសដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាង និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងទាក់ទងទៅនគរបាលជំនាញមកធ្វើកោសល្យវិច័យសពជនរងគ្រោះតែម្ដង ។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពបុរសរងគ្រោះស្លាប់ដោយសារជនដៃដល់កាប់និងពូថៅចំនួន៥ពូថៅ បណ្ដាលឲ្យស្លាប់នៅនិងកន្លែង ហើយសមត្ថកិច្ចជំនាញបានសង្ស័យទៅលើម្តាយបង្កើត និងប្រពន្ធជនរងគ្រោះ ជាអ្នកប្រព្រឹត្ត ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ កំពុងការស្រាវជ្រាវដើម្បីចាប់ឃាតក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕