Sunday, November 24, 2024
Latest:
ទេសចរណ៍ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

ឧកញ៉ា ក្មេង ដែល ធ្វើ ឲ្យ មាន រថយន្ត ក្រុង សាធារណៈ ដំបូង គេ ដាក់ ដំណើរ ការ ហើយ ជិះ ឥត គិត ថ្លៃ ម៉ាឡៃ – ប៉ោយប៉ែត

គម្រោង រថយន្ត ក្រុង ពី ម៉ាឡៃ – ប៉ោយប៉ែត ត្រូវ បាន បើក សម្ពោធ ហើយ នៅថ្ងៃទី ២២ ខែកុម្ភៈ កន្លង ទៅ នេះ ក្រោម អធិបតីភាព លោក អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយ មាន ន័យ ព្រម ទាំង ដៃគូ ជំនួញ ជា ច្រើន រូប ទៀត។ រថយន្ត ក្រុង នេះ ដាក់ ដំណើរ ការ ជូន ប្រជាពលរដ្ឋ ជិះ ១៥ គ្រឿង ដោយ មិន គិត ប្រាក់ រយៈ ៣ ខែ ហើយ បន្ទាប់ មក ក្រុម ហ៊ុន យក ត្រឹម តែ ២ ពាន់ រៀល ប៉ុណ្ណោះ ខណៈ ប្រជាពលរដ្ឋ ជិះ ម៉ូតូ ឌុបអស់ មិន ក្រោម ២ម៉ីន រៀល ឡើយ ក្នុង មនុស្ស ម្នាក់ ។

នេះ ជា កាដូ ធំ មួយ របស់ ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” មាន លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជា ម្ចាស់ ភាគ ហ៊ុន មួយ កំពុង តែ វិនិយោគ លើ ទឹក ដី ខេត្ត បន្ទាយ មាន ជ័យ នេះ ធ្វើ ឲ្យ ប្រជាពលរដ្ឋ ក៏ ដូច ជា អាជ្ញាធរ បាន សម្ដែង ការ សប្បាយ ចិត្ត ជា ខ្លាំង នៅ ពេល ខេត្ត ជាប់ ព្រំដែន ថៃ មួយ នេះ មាន រថយន្ត ក្រុង ជា លើក ដំបូង គេ។

លោក អ៊ុ រា ត្រី អភិបាល នៃ គណៈ អភិបាល ខេត្ត បន្ទាយមានជ័យ បាន ថ្លែង ថា ខ្សែ រថយន្ត ក្រុង សាធារណៈ ដែល បាន ដាក់ ឲ្យ ដំណើរ ការ នេះ ផ្ដល់ សេវា ដឹក ជញ្ជូន ទៅ មក ក្នុង រយៈ ចម្ងាយ ៤០ គីឡូម៉ែត្រ រវាង ស្រុក ម៉ាឡៃ និង ក្រុង ប៉ោយ ប៉ែត មាន ចំនួន ១៥ គ្រឿង នឹង ផ្លាស់ គ្នា ដឹក ជញ្ជូន ប្រជាពលរដ្ឋ ក្នុង រយៈ ពេល ២០ នាទី ម្ដង ដោយ ក្នុង ១គីឡូម៉ែត មាន ចំណត មួយ ។ ប្រជាពលរដ្ឋ អាច ធ្វើ ដំណើរ តាម រថយន្តក្រុង សាធារណៈ នេះ ដោយ ឥត គិត ថ្លៃ ក្នុង រយៈ ពេល ៣ ខែ ដំបូង។ បន្ទាប់ ពី នោះ រថយន្ត ក្រុង សាធារណៈ ទៅ មក រវាង ស្រុក ម៉ាឡៃ និង ក្រុង ប៉ោយប៉ែត នេះ នឹង ចាប់ ផ្ដើម គិត ថ្លៃ ២០០០ រៀល ក្នុង អ្នក ដំណើរ ម្នាក់។

លោក អភិបាល ខេត្ត សង្ឃឹម ថា សេវា រថយន្ត ក្រុង សាធារណៈ នេះ នឹង ជួយ សម្រួល ដល់ ការ ធ្វើ ដំណើរ របស់ ប្រជាពលរដ្ឋ ទូទៅ កាត់ បន្ថយ ចំណាយ និង កាត់ បន្ថយ គ្រោះ ថ្នាក់ ចរាចរណ៍ តាម ដង ផ្លូវ នៅ កម្ពុជា ។ លោក បាន អំពាវនាវ ឲ្យ ប្រជាពលរដ្ឋ ចូល រួម ប្រើ ប្រាស់ សេវា រថយន្ត ក្រុង នេះ ទាំង អស់ គ្នា នៅ ពេល ត្រូវ ធ្វើ ដំណើរ ទៅ មក រវាង ក្រុង ប៉ោយប៉ែត និង ស្រុក ម៉ាឡៃ ។

លោក បាន សម្ដែង ការ គាំទ្រ និង កើត សរសើរ ជា ខ្លាំង នៅ ទឹក ចិត្ត របស់ ក្រុមហ៊ុន ដែល បាន ចូល រួម ចំណែក ជួយ ឲ្យ មាន សេវា រថយន្ត ក្រុង បែប នេះ ប្រជាពលរដ្ឋ ក៏ ដូច ជា អាជ្ញាធរ ពិត ជា សប្បាយ ចិត្ត ខ្លាំង ណាស់ ។

លោក លើក ឡើង ទៀត ថា នៅ ស្រុក ម៉ាឡៃ ដំបូង ឡើយ ជា ទីតាំង សមរភូមិ ក្ដៅ មួយ ក្នុង របប ខ្មែរ ក្រហម ដែល មនុស្ស មួយ ចំនួន ខ្លាច រហា មិន ហ៊ាន មក ឡើយ ប៉ុន្តែ បន្ទាប់ ពី ប្រទេស មាន សុខ សន្តិភាព ទី នេះ ក្លាយ ជា ទីប្រជុំជន ដែល ស្ថិត ក្នុង ក្រសែ ភ្នែក វិនិយោគ ជា ច្រើន ទាំង ជាតិ នឹង អន្តរជាតិ។

បច្ចុប្បន្ន មាន នៅ ស្រុក ម៉ាឡៃ មាន ក្រុមហ៊ុន ធំ២ ដែល កំពុងតែ សម្រុក វិនិយោគ លើ ទឹក ដី មួយ នេះ ទី១ ក្រុមហ៊ុន “ឆាយ ណា ប៉ោយ ប៉ែត ស៊ែត ថឺឡាយ ស៊ីធី” របស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង តែ វិនិយោគ លើ ផ្ទៃ ដី ជាង ១ ពាន់ ហិតា នេះ ជា ទីក្រុង រណប ថ្មី មួយ នៃ ខេត្ត បន្ទាយ មាន ជ័យ ដែល ប្រជុំ ទៅ ដោយ មជ្ឈមណ្ឌល ពាណិជ្ជកម្ម ខនដូ រីសត ផ្ទះ ល្វែង វីឡា ភោជនីយដ្ឋាន ជា ដើម។ ទី២ ក្រុមហ៊ុន មជ្ឈិមស្ទាល អ៊ីនធើប្រាយ របស់ លោក ស្រី ណាគ្រី ដែល វិនិយោគ រោងចក្រ អគ្គិសនី ដើរ ដោយ ពន្លឺ ព្រះអាទិត្យ (សូឡា) រោង ចក្រ ទឹក កក នឹង តំបន់ សេដ្ឋកិច្ច។

តាម ការ បញ្ជាក់ ពី ក្រុម ហ៊ុន ជា មួយ ការ រួម ចំណែក ជួយ ដល់ ប្រជាពលរដ្ឋ នេះ ទី នេះ ក្រៅ ពី ជួយ លើ សេវា រថយន្ត ក្រោយ ដោយសារតែ ទី នេះ ខ្វះ ទឹក ក្រុមហ៊ុន គ្រោង ជីក ប្រឡាយ ទឹក ជា ច្រើន គីឡូ ប៉ែត ដើម្បី ស្ដុក ទឹក ទុក សម្រាប់ ប្រើប្រាស់ នឹង បង្កើត រមណីយដ្ឋាន ជា ច្រើន ទៀត ជូន ប្រជាពលរដ្ឋ រស់ នៅ ឲ្យ កាន់ តែ មាន ភាព ងាយ ស្រួល។

ជា មួយ សេវា រថយន្ត ក្រុង នេះ ផង ដែរ លោក អ៊ុ រា ត្រី បាន បន្ថែម ថា ប្រសិន បើ ដំណើរការ នេះ ទទួល បាន ជោគជ័យ អាជ្ញាធរ ខេត្ត នឹង ពិចារណា ដាក់ ឲ្យ ដំណើរការ រថយន្ត ក្រុង សាធារណៈ ជំហាន បន្ទាប់ ទៀត រវាង ក្រុង ប៉ោយប៉ែត និង ក្រុង សិរីសោភ័ណ បន្ត ទៀត៕