Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ហួសចិត្ត! ចាញ់ល្បែងអស់លុយយកម៉ូតូប្អូនថ្លៃទៅ​បញ្ចាំរួចប្ដឹងកុហក់នគរបាលថាគេដាក់ថ្នាំយកម៉ូតូចុងក្រោយសុំទោស​សមត្ថកិច្ច

ភ្នំពេញ៖​ កាលពីថ្ងៃទី២៨ខែកុម្ភៈ​២០២០មាន​ការភ្ញាក់ផ្អើល​ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជើងឯកថាមានគេដាក់ថ្នាំយកម៉ូតូការពិរឿងលេង​ល្បែងចាញ់អស់លុយនិងយកម៉ូតូប្អូនថ្លៃទៅ​បញ្ចាំនៅផ្សារឃ្លាំងរំសេវសោះ ហេតុការណ៍​នេះបង្កមានការផ្អើលនៅវេលា​ម៉ោង៥និង ៣០នាទីល្ងាចថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០នៅប៉ុស្តិ៍នគរបាលជើងឯកខណ្ឌដង្កោ។

បុរសដែលកុហក់សមត្ថកិច្ចមានឈ្មោះ​ ភា​ រតនា​អាយុ​ ២៧​ ឆ្នាំ មុខរបរមិនពិតប្រាកដ​ស្នាក់នៅជាមួយប្អូនថ្លៃ

បើតាមសម្ដីប្អូនថ្លៃដែលជាម្ចាស់ម៉ូតូមាន​ឈ្មោះ ផេន​ សាវឿន​ អាយុ២៣ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២០ បុរសដែលកុហក់សមត្ថកិច្ច បានមកខ្ចីម៉ូតូរបស់ខ្លួនថាជិះដើររកការងារធ្វើ លុះព្រឹកថ្ងៃទី២៨ ខែឆ្នាំដរដែ បុរសជាបងថ្លៃបានទៅជិះម៉ូតូទៅជួបបុរសចំណាស់ម្នាក់និងប្រាប់សន្យាថាជូនដើររកការងារឲ្យធ្វើ បន្ទាប់​មកបុរសចំណាស់រូបនោះបាននាំបុរសជាបងថ្លៃទៅលេងបុកប៊ីយែរមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ​ ដោយចាញ់អស់លុយច្រើនរួចក៏បានយកម៉ូតូរបស់គេយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន៩០០ដុល្លារ​យកមកលេងបន្តទៀតរហូតដល់ចាញ់អស់​ពី​ខ្លួន បន្ទាប់មកបុរសជាបងថ្លៃបានទៅប្រាប់ប្រពន្ធនិងរូបគេដែលជាម្ចាស់ម៉ូតូថាគេបាន​ឌុបបុរសម្នាក់ទៅមើលសារមន្ទីរជើងឯក ពេលដែលមកដល់ផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក កន្លែងស្ងាត់ស្រាប់តែគេបាន​ដាក់ថ្នាំយកម៉ូតូទៅបាត់ ។

ប្រភពព័ត៌មានបានបន្តទៀតថាក្រោយពីបាន​ដំណឹងពីបុរសទៅជាបងថ្លៃប្រាប់ដូច្នេះរូបគេ​ដែលជាម្ចាស់ម៉ូតូនិងប្រពន្ធបានមកដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើង​ឯកដើម្បីឱ្យជួយស្រាវជ្រាវរកជនសង្ស័យដែលដាក់ថ្នាំយកម៉ូតូមកផ្ដន្ទាទោស ពេល​នោះសមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹងហើយក៏ធ្វើការស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី២៩ខែឆ្នាំដរដែ វេលាម៉ោង ៩ ព្រឹកបុរស​ដែលត្រូវជាបងថ្លៃបានប្រាប់ទៅក្រុមគ្រួសា​ថារូបគេមិនបានមានអ្នកណាដាក់ថ្នាំយកម៉ូតូទេ គឺម៉ូតូយកទៅបញ្ចាំនៅផ្សារឃ្លាំង​រំសេវ ពេលនោះក្រុមគ្រួសារនិងបងថ្លៃបានមកសុំទោស​សមត្ថកិច្ចប៉ុស្តិ៍នគរបាលជើងឯក​ជាពិសេសលោកវរសេនីយ៍ឯក ជឹម ស៊ីថា ដែលជាអធិការខណ្ឌដង្កោផងដែរ។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជាងឯងក៏បាននាំបុរសដែលកុហក់សមត្ថកិច្ចថាគេដាក់ថ្នាំយកម៉ូតូទៅផ្សារឃ្លាងរំសេវដើម្បីលោះម៉ូតូយកមកវិញហើយបានអប់រំ​បុរសនោះនិងបានធ្វើកិច្ចន្យាកុំប្រព្រឹត្តដូច្នេះតទៅមុខទៀត៕