Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់បាញ់បងថ្លៃ៣គ្រាប់រងរបួស​ធ្ងន់​ក្រោយផ្ទុះហឹង្សាជាមួយប្រពន្ធ​ រួចរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមចាប់

ភ្នំពេញ៖​ បុរសជាមន្ត្រីយោធាម្នាក់បាន​ដក​កាំភ្លើងខ្លីបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្ដាល​ឲ្យរងរបួស​ធ្ងន់​ត្រូវបានគេបញ្ជួនទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត​ ​រួចហើយខ្មាន់​កាំភ្លើងជាមន្ត្រីយោធារូបនោះបានរត់គេចខ្លួន​បាត់ស្រមោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី​២៩ខែកុម្ភៈឆ្នាំ២០២០នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។

ប្រពភបានឲ្យដឹងថា​ ជនសង្ស័យជាខ្មាន់កាំ​ភ្លើងមានឈ្មោះ រស់ សូឌី ភេទប្រុសអាយុ​៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ឯក ស្នាក់នៅផ្ទះកើតហេតុ (កំពុងរត់គេចខ្លួន)។ ចំណែក​ ជនរងគ្រោះដែលត្រូវជាបងថ្លៃមាន​ឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំមុខ​របរកម្មករ មានទីលំនៅកន្លែងកើតហេតុ (រងរបួសធ្ងន់កំពុង​សង្គ្រោះបន្ទាន់នៅមន្ទីរ​ពេទ្យកាលម៉ែត)។

ប្រភពដដែលបានបន្តថា​ មុនពេលកើតហេតុ ជនសង្ស័យបានទំនាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធរហូតឈានដល់ប្រើអំពើហឹង្សា​ឃើញ ដូច្នេះ​ ជនរងគ្រោះដែលត្រូវជាបងថ្លៃបានចូលឃាត់ ជាហេតុ​បណ្តាលឲ្យជនបង្ករខឹងបានដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក)បាញ់ចំនួន​៣គ្រាប់បណ្ដាលឲ្យចំដៃទាំងសងខាងនិងខ្នង​ជនរងគ្រោះរងរបួសធ្ងន់​ភ្លាមៗត្រូវបាន​គេ​បញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល​ម៉ែត​ ចំណែនជនបង្ក​បានរត់គេចខ្លួន​បាត់។

បច្ចុប្បន្ន​ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការ​ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទា​ទោសតាមនិតិវិធីច្បាប់៕