Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងបាត់! យករថយន្ត​ស្លាកលេខ​ នគបាល ដឹក​ឈើខុសច្បាប់ត្រូវជាប់អន្ទាក់សមត្ថកិច្ច

សៀមរាប ៖ មិនធម្មតាមែនហ៊ានយករថយន្តពណ៌ត្រេអ៉ី ពាក់ស្លាកលេខនគរបាល 3-0759 ដឹងឈើខុស​ច្បាប់​ សំណាងអាក្រក់​បែងកង់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ កាលពីវេលាម៉ោង ៣និង៤០នាទី រសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅចំនុចស្រុកស្វាយលើ ខេត្តសៀបរាប ។

យោងតាមប្រភពបឋមបានឱ្យដឹងថា រថយន្តខាងលើបានដឹកឈើ ប្រមាណ៣០ម៉ែត្រគូប ចេញពីខេត្តព្រះវិហារ ឆ្លងចូលមកខេត្តសៀម ខណៈមកដល់ចំណុចកើតហេតុបានបែកកង់​។ ប្រភពបន្តថា​ ស្រប ពេលនោះ ក៏មានអ្នក​កាសែតមួយក្រុម មានការសង្ស័យ ក៏សួរនាំតៃកុងឡានចុះឡើងៗ ក៏ធ្លាយរឿងដឹកឈើ ។ ពេលនោះពួកគេប្រាប់ថា ជាឈើរបស់មេ (ស្នងការរងខេត្តព្រះវិហារ ) រួចគេសំឡុតគម្រាមអ្នកកាសែត​ ហាមដាច់ខាតមិនឱ្យថត ឡាននេះនោះទេ ។

ប្រភពបន្តទៀតថា ពេលនោះក៏មានកម្លាំង ជំនាញរដ្ឋាបាលព្រៃឈើ ស្រុកស្វាយលើ និងសមត្ថកិច្ច ចុះមករកច្បាប់ តែអត់មាន ទើបសម្រេចឃាត់ទុកបណ្ដោះអាសន្ន រង់ចាំអនុវត្តតាមនីតិវិធី ។ ប្រភពដដែលបន្ថែម​ថា​នៅពេលសមត្ថកិច្ចឃាត់​តៃកុងរថយន្តលេង​និយាយអ្វីទាំង​អស់សូម្បីតែមេខ្លួនជាស្នងការ​រងខេត្តព្រះវិហារ ឈ្មោះអ្វីក៏មិននិយាយដែរ ។

ជុំវិញការចោទប្រកាន់នេះថ្នាក់​ដឹកនាំនៃ​ស្នងការ នគរបាលខេត្តព្រះវិហារកំពុងស្រាវជ្រាវ​ស្វែង រកឈ្មោះស្នងការរងមួយណា ? ឬមួយក៏ក្រុមជនខិលខូចដឹកឈើខុសច្បាប់ទាំងនោះបន្លំ ចោទប្រកាន់ ? ៕