Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កញ្ចុះប្រក់ស្បូវនៅក្នុង​ ហាង​ ចំការមានត្រូវភ្លើងឆេះអស់ជិត១០​កញ្ចុះបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ អគ្គីភ័យឆាបឆេះភោជនីយដ្ឋានចំការមានយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងបានរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ បាញ់ពន្លត់

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០ នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវ ១៩៥៨ កែងនឹងផ្លូវ១០០៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ភោជនីយដ្ឋាន​(ចំការមាន)ប្ដីឈ្មោះម៉ន សាវិន ប្រពន្ធមានឈ្មោះហួត ចាន់ឌី

យោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ដឹងថា មុនកើតហេតុ គេឃើញមានគំនរសំរាមនៅខាងមុខភោជនីយ៍ដ្ឋាន ត្រូវបានគេដុតកំទិចចោល តែដោយសារមានការធ្វេសប្រហែសពីអ្នកដុត ស្រាប់តែឆេះរាលដាលឆ្លងដល់​(កញ្ចុះ)​ប្រក់ស្បូវក្នុងភោជនីយដ្ឋានខាងលើឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យហៅរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ផងដែរក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យចំនួន គ្រឿងបានអន្តរាគមន៍បាញ់ទឹកពន្លត់ និងប្រើប្រាស់អស់ទឹកចំនួន៣ឡាន ប្រើពេលវេលាអស់ជិត១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ

ចំពោះអគ្គីភ័យឆាបឆេះភោជនីយដ្ឋានខាងលើនេះ គឺបានបំផ្លាញតូបអស់ប្រមាណជិត១០តូប ដែលជាប្រភេទ(កញ្ចុះ)ប្រក់ស្បូវ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសក្នុងគ្រោះអគ្គិភ័យនេះ៕