មន្ត្រីនគរបាលនិងកូនស្រី ត្រូវបានបញ្ជួនទៅឲ្យតុលាការចាត់ការបន្ដ ពាក់ព័ន្ធករណី ហិង្សា
ភ្នំពេញ៖ យោងតាមប្រភពពីមន្ដ្រី នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៥ខែមិនា ឆ្នាំ២០២០នេះថា សំណុំរឿងរបស់មន្ត្រីនគរបាល និង កូនស្រី ពាក់ព័ន្ធករណី ហិង្សា បានបញ្ជូនមកកាន់តុលាការបន្ដទៀត ដើម្បីឲ្យតំណាងអយ្យការសាកសួរ និង ចោទប្រកាន់ជាផ្លូវការ ។
សូមជម្រាបថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី០៤ខែមិនា ឆ្នាំ២០២០ បានបញ្ជូនមន្ត្រីនគរបាល និងកូនស្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការចាត់ការបន្ដពាក់ព័ន្ធករណី ហឹង្សាវាយសិស្សសាលាជម្ពូវ័នបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ប្រុស១នាក់។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា បុរសជមន្ដ្រីនគរបាលមានឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ។ ចំណែកកូនស្រីឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ ថ្នាក់ទី10B សាលាជម្ពូវ័ន ។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា សិស្សប្រើហឹង្សាក្នុងសាលារៀនវាយគ្នាឲ្យរងរបួស៥នាក់ ក្នុងនោះក្មេងប្រុសម្នាក់ និង សិស្សម្នាក់រងរបួសធ្ងន់ឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជា សិស្សរៀនថ្នាក់ទី12G1កំពុងចូលសម្រា កនៅគ្លីនិក ឡាំប៊ុនថន ។
គួររំលឹកថា បុរសម្នាក់ជាមន្ដ្រីនគរបាលបានចូលទៅប្រើហឹង្សា ចាប់វាយយុវតីជាសិស្សផ្អើលពេញសាលាបង្កឲ្យរង របួស៥នាក់ កាលពីវេលាម៉ោង ០៨ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបានប្រាប់ថា ចំពោះមូលហេតុនៃដើមចងដែលកើតហិង្សានេះឡើងដំបូងឡើងកូនស្រីរបស់បុរសជាមន្ដ្រីនគរបាលបានវាយគ្នាជាមួយក្មេងស្រីមួយក្រុមផ្សេង បន្ទាប់ពីដឹងដំណឹងថាមានគេវាយកូនខ្លួនបុរសជាឪពុកក៏បានចូលក្នុងសាលាចាប់វាយសិស្សបណ្ដាលឲ្យរង របួសធ្ងន់ស្រាល៥នាក់ប្រុស១នាក់ ទើបកម្លាំងនគរបាលជំនាញធ្វើការឃាត់ខ្លួន ដើម្បីកសាងចាត់ការបន្ដតាមនីតិវិធីតែម្ដង ៕