Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយ​ធ្វើសកម្មភាពគាស់តូបជួសជុលលួចយកសម្លារះ

កណ្តាល៖​ កម្លាំនគរបាលស្រុកអង្កស្នួលធ្វើ​ការសាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ​បានម្នាក់ក្រោយធ្វើសកម្មភាពលួចគាស់តូបយក​ទូរសព្ទ័និងកុំទ្យូទ័រ​ ៖​ ហេតុការណ៍ឃាត់ខ្លួន​នេះបានធ្វើឡើងកាលពីថ្ងៃទី០៨ខែមិនាឆ្នាំ​២០២០នៅចំណុចភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន​ឈ្មោះ​ សេម វឹត ភេទប្រុស អាយុ៣៤ឆ្នាំ​ជន​ជាតិខ្មែរ មុខរបរ មិនពិតស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ​ ក្រាញ់​ វណ្ណះ​ ហៅ​សល ភេទប្រុស អាយុ៣២ឆ្នាំ មុខ​របរលក់ទូរស័ព្ទ ។

សមត្ថកិច្ចបានឲ្យដឹងថា​ បើតាមការរៀបរាប់​របស់ជនរងគ្រោះ​ អោយដឹងថា​ មុនពេលកើតហេតុ​ជនរងគ្រោះបានបិតទ្វារតូបសំរាក​លក់ចំនួន​២ថ្ងៃ ដោយជាប់រវល់ទៅធ្វើខួប​កំណើតឲ្យកូននៅផ្ទះ ខាងម្តាយនៅផ្លូវជាតិ​លេខ៣​ លុះដល់ថ្ងៃកើតហេតុខាងលើវេលា​ម៉ោង៦និង៣០នាទីព្រឹកទើបបងបង្កើតឈ្មោះ ក្រាញ់វាសនាភេទប្រុសបានទូរស័ព្ទ​ប្រាប់ថាមានចោរគាស់តូបយកឥវ៉ានអស់​ហើយឮដូច្នេះទើបខ្លួនជិះម៉ូតូមកមើលឃើញមានស្នាមឆែកជញ្ជាំងសង្កសីលួចឥវ៉ាន់អស់មែន​ ភ្លាមៗខ្លួនក៏បានទៅដាក់ពាក្យ​​បណ្តឹង​ប៉ុស្តិ៍នគរបាលតែម្ដង​ ។
សមត្ថកិច្ចបានអោយដឹងទៀតថា​ ក្រោយទទួលបានបណ្ដឹងរបស់ជនរងគ្រោះកម្លាំង​សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈាន​ដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់យក​មកសាកសួរ​ និង​ ត្ថុតាងចាប់យក៖​ ១/ម៉ូតូម៉ាក និច០១៩ពណ៌ផ្កាឈូកលាយ ស០១គ្រឿងពាក់ផ្លាកលេខភ្នំពេញ1HSL-6492 របស់ជនសង្ស័យ។
២-ទូរស័ព្ទ០២គ្រឿងម៉ាកនូគារចុចពិល០១​គ្រឿងម៉ាកសាំសុង០១គ្រឿងនិងសុីម០១ ។
៣-កុំព្យូទ័រ(LED MITSUBISHI)១គ្រឿង
៤-អាគុយទប់ភ្លើង០១
​៥-ម៉ាសុិនកុំព្យូទ័រ០១
៦-កាសម្លូធូស២គ្រឿងជារបស់ជនរងគ្រោះ
សម្ភារបាត់បង់រួមមាន៖​ ១-ទូរស័ព្ទ០៥គ្រឿងម៉ាកនូគារ ចុចពិល៤គ្រឿងម៉ាកសាំសុង១​គ្រឿងនិងសុីមមួយចំនួន ។
៣-កុំព្យូទ័រ(LED MITSUBISHI)០១គ្រឿង
៤-អាគុយទប់ភ្លើង០១
​៥-ម៉ាសុិនកុំព្យូទ័រ០១
៦-កាសប្លូធូ ០២គ្រឿង។

សមត្ដកិច្ចបន្ថែមថា​ តាមចម្លើយសារភាព​របស់ជនសង្ស័យថា​ នៅម៉ោងប្រហែលជា​១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃ​ទី០៧ខែមិនាឆ្នាំ២០២០​ ខ្លួនបានជិះម៉ូតូមួយ​គ្រឿងម៉ាកនិច​ ពណ៌ផ្កាឈូកលាយ ស​ ពាក់​ស្លាកលេខ​ភ្នំពេញ1HSL-6492​ មកធ្វើសកម្ម​ភាព​ ហែកជញ្ជាំងតូបយកសម្ភារះពិតមែន​ ហើយសម្ភារះទាំងខ្លួនបានយកទៅលក់អស់​ទុកតែទូរសព្ទ័ម៉ាកសាំសុង០១គ្រឿងប្រើ ។

បច្ចុប្បន្ន​ ជនស្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការ​បន្តតាមនិតិវិធីច្បាប់៕