Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តកៀររថយន្តពីគ្រឿងទៀតនៅខាងមុខរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ : បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីហាយប្រ៊ិតមួយគ្រឿងទៅកៀរថយន្ត ឡិចសុីស300 ទៅប៉ះនឹងរថយន្តតូយូតាព្រូសមួយគ្រឿងទៀតចតស្ងៀមតាមចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ១០ ខែមីនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិក្បែរនិងរង្វង់មូលសម្ដេចសង្ឃជួនណាត ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកាមរីហាយប្រីតមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BC-5962ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅកៀរនិងរថយន្ត ឡិចសុីស RX-300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-9287បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាខាងឆ្វេងផ្នែកខាងមុខបណ្តាលឲ្យឡិចសុីសរេចង្កូចទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-7645ចតស្ងៀមតាមចិញ្ចើមស្របទិសដៅគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នារយះពេលជិតកន្លះម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចរដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងបី គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់