សូមជួយស៊ែផង! បុគ្គលិក សាលាបឋមសិក្សា ពាមជរ អំពាវ នាវរកសប្បុរសជនឲ្យជួយ ខណៈ សាលា មានសភាពចាស់ទ្រុឌទ្រោមខ្វះបន្ទប់រៀន
ព្រៃវែង ៖ ដោយមើលឃើញថាសាលា បឋមសិក្សា ពាមជរ ដែលស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាពេលបច្ចុប្បន្ន អគារត្រូវបានខូចខាតស្ទើរទាំងស្រុង លំបាកក្នុងការបង្រៀនសិស្ស នៅ ក្នុងរដូវវស្សា មានភ្លៀងខ្យល់ ត្រូវផ្អាកការ បង្រៀន ជម្លៀសសិស្ស ចេញមកអគារផ្សេង ដើម្បី បញ្ជៀស គ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ។
ដោយសារជួបការលំបាកបែបនេះ និងដើម្បីបញ្ជៀសហាន័យផ្សេងៗ និងខ្វះបន្ទប់ការ សិក្សាក្នុងឆ្នាំសិក្សាថ្មីនេះ ទើបនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ បានធ្វើសំណើសុំជួសជុល និងអគារ សិក្សាថ្មី និងសូមអំពាវនាវដល់សប្បុរសជន ក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភ សាង សង់ឬជួសជុលឡើងវិញ ។
អគារចាស់ទ្រុឌទ្រោមនេះ ដែលបានកសាង សង់នៅឆ្នាំ១៩៨០ និងបានជួសជុលឡើងវិញ ក្នុងឆ្នាំ២០០៣ ដោយអង្គការ យូនីសេហ្វ ក្រោមគោលការណ៍សង្គ្រោះបន្ទាន់នៃ មន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រៃវែង។ មកទល់នឹងពេលបច្ចុប្បន្ននេះ អគារត្រូវបានខូចខាត ស្ទើរទាំងស្រុង លំបាកក្នុងការបង្រៀនសិស្ស នៅក្នុងរដូវវស្សា មានភ្លៀងខ្យល់ ត្រូវផ្អាកការបង្រៀនជម្លៀសសិស្សចេញមកអគារផ្សេង ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដោយ យថាហេតុផ្សេងៗ ។
យើងខ្ញុំជាបុគ្គលិកអប់រំនៅសាលាបឋម សិក្សា ពាមជរ សូមទទួលរាល់ការឧបត្ថម្ភពីសប្បុរសជន ។ សប្បុរសជនអាចទំនាក់ទំនងទៅកាន់ លេខទូរស័ព្ទ 096 222 14 16 សូមអរគុណ ៕